ធនាគា​ពិភពលោក​ អនុម័ត​លើ​ជំនួយ​ ឥតសំណង ​៤០​លាន​ដុល្លារ​ ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន

រ៉ាម៉ាឡា៖ ធនាគារពិភពលោក (WB) បានអនុម័តផ្តល់ជំនួយ ឥតសំណង ៤០លានដុល្លារ ដល់ពលរដ្ឋប៉ាឡេស្ទីន ដើម្បីឲ្យប្រទេសនេះ ស្តារសេដ្ឋកិច្ចឡើងវិញ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា ធនាគារពិភពលោក បានអនុម័តផ្តល់ប្រាក់ ជួយដល់ពលរដ្ឋប៉ាឡេស្ទីន ប្រមាណ ៤០លានដុល្លារ សហរដ្ឋអាម៉េរិក ។ ព្រោះថាទំនាស់រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល វាបន្តកើតមានឡើង ជាយូរណាស់មកហើយ ពិសេសនៅតំបន់សំខាន់ៗរួមមាន វេស៏ប៊ែង និងហ្គាហ្សា ប្រទេសទាំងពីរនេះ នៅទាមទារថាជាអធិបតីភាពរៀងៗខ្លួន ។

លោក Lau Steen Jorgensen នាយកតំណាងប្រទស នៃធនាគារពិភពលោក នៅតំបន់ វេស៏ប៊ែង និងហ្គាហ្សា បានថ្លែងថា "វាជាជំនួយដើម្បីជួយឲ្យប៉ាឡេស្ទីន ស្តារស្ថានភាពសេដ្ឋកិច្ច ឲ្យបានប្រសើរឡើងវិញ"៕

ធនាគា​ពិភពលោក​ អនុម័ត​លើ​ជំនួយ​ ឥតសំណង ​៤០​លាន​ដុល្លារ​ ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន