នាយករដ្ឋមន្ត្រី អូស្ត្រាលីប្រកាស ផ្លាស់ប្តូរតំណែង គណរដ្ឋមន្ត្រី

អូស្ត្រាលី៖ ប្រភពព័ត៍មានរបស់ BBC បានដឹងកាលពី ថ្ងៃម្សិលមិញថា លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Malcolm Turnbull បានប្រកាសផ្លាស់ប្តូរតំណែង ក្នុងជួរគណរដ្ឋមន្ត្រី បន្ទាប់ពីពីមានការចាកចេញ នៃរដ្ឋមន្ត្រីចំនួន ៥រូប នៅក្នុងត្រឹមតែ រយះពេល៥ខែ។

រដ្ឋមន្ត្រីជានខ្ពស់ ២នាក់ដែលបានចូលនិវត្តន៍ នៅពេលដែល៣នាក់ទៀត ត្រូវចុះចេញពីតំណែង ដោយសារការកើត មានជម្លោះផ្ទៃក្នុងនយោបាយ កាលពីពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីរូបនេះ បាននិយាយបន្ថែមទៀតថា ក្រុមការងារថ្មីដែលនឹង ត្រូវមកជំនួគឺជាការប្រមូលផ្តុំគ្នា នៃក្រុមមនុស្សវ័យក្មេងមាន សមត្ថភាពខ្ពស់មានបទពិសោធ ដែលមានការតាំងចិត្តខ្លាំង ក្នុងការផ្លាស់ប្តូរ និងភាពជាសហគ្រិន។

គួរបញ្ជាក់ផងដែរថា ការប្រកាសតែងតាំង ក្រុមរដ្ឋមន្ត្រីនិងក្រុមជំនួយ ការរដ្ឋមន្ត្រីជាច្រើនរូបនេះ គឺត្រូវបានធ្វើឡើង នៅតែរយះពេលប៉ុន្មានខែ មុនពេលនៃការបោះឆ្នោត នៃសហព័ន្ធដែលនឹងត្រូវធ្វើឡើង នៅក្នុងឆ្នាំនេះ៕

នាយករដ្ឋមន្ត្រី អូស្ត្រាលីប្រកាស ផ្លាស់ប្តូរតំណែង គណរដ្ឋមន្ត្រី