ស្ករត្នោតអ្នក​ឃុំ​ព្រះដាក់ ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន

Doliprane TVC

បើ​និយាយ​ពី​តំបន់​អង្គរ​គឺ​ប្រជុំ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ វប្បធម៌ ទំនៀម​ទម្លាប់ និង​ជំនឿ​ជាច្រើន បាន​បន្សល់ទុក​រហូត​មកដល់​សព្វថ្ងៃនេះ ដែលមាន​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន ឱ្យ​​ទៅ​ទស្សនា​និង​សិក្សា​ឈ្វេងយល់​។​ជាមួយគ្នានេះ​អ្នកភូមិ​ដែល​រស់នៅ​បរិវេណ​អង្គរ បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​មុខរបរ​ធ្វើ​ស្ករត្នោត ដែល​មុខរបរ​នេះ ត្រូវបាន​ស្វាគមន៍​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នោះ​។​

ស្ករត្នោតអ្នក​ឃុំ​ព្រះដាក់ ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន

​ប្រជាជន​នៅ​តំបន់​នោះ បាន​ប្រកប​របរ​ជាច្រើន​ដើម្បី​ទាញ​ផលប្រយោជន៍​ពី​វិ​​ស័​យ​ទេសចរណ៍​ក្នុងនោះ​ការធ្វើ​ស្ករត្នោត​ក៏​ជា​មុខរបរ​សំខាន់​មួយ ដែលមាន​តាំងពី​ដូនតា​និង​បាន​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់​អ្នកស្រុក​អង្គរ​បានល្អ​ប្រសើរ​ផងដែរ​។​

​អ៊ំស្រី ឃ​ន អាយុ​៥៨​ឆ្នាំ ជា​អ្នក ភូមិ​ខ្នា​សណ្តាយ ឃុំ​ព្រះ​ដាក់ ស្រុក អង្គរធំ ខេត្ត សៀមរាប បាន​រៀប រាប់​ថា រូបគាត់​បាន​ប្រកប​របរ​លក់​ស្ករត្នោត​នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ គាត់​អាច​រកចំណូលបាន ពី​ការលក់​ស្ករត្នោត​ឱ្យ​ភ្ញៀវ​ទេសចរណ៍​បាន​សមល្មម​សម្រាប់​ផ្គត់ផ្គង់​​ជីវភាព​គ្រួសារ​របស់គាត់​ឲ្យ​រស់​នៅបាន​ស្រួល​។​ស្ករត្នោត​ដែល​គាត់​លក់​នេះ​គឺ​សុទ្ធ ​១០០% គ្មាន​ជាតិគីមី មាន​រស់​ជាតិ​ឈ្ងុយឆ្ងាញ់ និង​ទើប​ផលិត​ថ្មីៗ មាន​៣​ប្រភេទ គឺ​ស្ករ​ដុំ (​ផែន​) រាវ និង​ហុយ​។ ស្ករ​ទាំង​៣​ប្រភេទ​នេះ ក្នុង​១​គីឡូក្រាម បើ​លក់​ឱ្យ​ភ្ញៀវ​ជាតិ​តម្លៃ​ចាប់ពី​៧០០០​រៀល​ទៅ ​៨០០០​រៀល ហើយ​សម្រាប់​ភ្ញៀវ​បរទេស​គឺ​លក់បាន​ពី ​៣​ដុល្លារ​ទៅ​ ៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។​

ស្ករត្នោតអ្នក​ឃុំ​ព្រះដាក់ ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន

ក្នុង​មួយថ្ងៃៗ​អ៊ំស្រី​ទិញ​ទឹកត្នោត​ពី​គេ​ ១០​លីត្រ យកមក​ធ្វើ​ស្ករ​បាន​ជិត​១០​ ស្រាក់​ឬ​១​ គីឡូក្រាម​។​ ​បងស្រី បិះ ស្រី​ពៅ ជា​អ្នកលក់​ស្ករត្នោត ហើយក៏​ជា​អ្នកស្រុក​រស់នៅ ភូមិ​ខ្នា​នេះដែរ បាន​និយាយថា ការលក់ ស្ករត្នោត​ជា​មុខរបរ​មួយ​អាច​រកប្រាក់​កម្រៃ​បាន​គួរសម ផ្សែផ្សំ​នឹង​ការងារ​ផ្សេងទៀត​នោះ អាចជួយ​ឲ្យ​ជីវភាព គ្រួសារ​របស់គាត់ មាន​លក្ខណៈ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត​។ ភ្ញៀវទេសចរ​ជាតិ​និង អន្តរជាតិ​តែងតែ​ចូលមក​ទិញ​ស្ករ របស់គាត់​តិច​ឬ​ច្រើន ទៅតាម​ការចង់បាន ហើយ​ភាគច្រើន​គឺ​ជន​ជាតិចិន ថៃ​និង​វៀតណាម​ទិញ​ច្រើនជាងគេ​។​

ស្ករត្នោតអ្នក​ឃុំ​ព្រះដាក់ ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន

ចំណែក​បងស្រី អ៊ិ​ញ ជា​អ្នកលក់​ស្ករត្នោត​នៅ​ទី​នោះដែរ បាន​ប្រាប់ថា គាត់​ក៏​ទិញ​ទឹកត្នោត​ពី​គេ​ដែរ ដើម្បី​យកមក​ធ្វើ​ស្ករ​​ត្នោត ដោយ​ក្នុង​មួយថ្ងៃ​គាត់​ទិញ​ ១៥​លីត្រ ហើយ​ធ្វើ​ស្ករ​បាន​ ១,៥០​គីឡូក្រាម​។ គាត់​ចំណាយ​ពេល​ ៣​ម៉ោង ទើប​ធ្វើ​ស្ករ​រួច តាមរយៈ​ការលក់​រាល់ថ្ងៃនេះ លក់​ស្ករស្រាក់​ចំណេញ​ជាង​ស្ករ​គីឡូ​។ គាត់​បានធ្វើការ​សំណូមពរ​ថា សូម​ឲ្យ​បងប្អូន​ខ្មែរ ជួយ​គាំទ្រ​ផលិតផល​ស្ករត្នោត​ខ្មែរ​យើង​ផង ហើយ​នៅ​ពេលដែល​លោក អ្នក​បានធ្វើ​ដំណើរ​មក​កាន់​ខេត្តសៀមរាប សូមកុំ​ភ្លេច​ចូលមក​ជាវ​ស្ករត្នោត​ខ្មែរ​ដែល​គ្មាន​ជាតិគីមី​ ១០០% នៅ​ភូមិ​ព្រះ​ដាក់​និង​ភូមិ​ខ្នារ​សណ្តាយ​នេះ​។

ស្ករត្នោតអ្នក​ឃុំ​ព្រះដាក់ ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន

មួយវិញទៀត​បើ​មិន​បាន​ទិញ ក៏​អាចមក​មើល ភ្លក្ស​រសជាតិ និង​ផ្តិត​យក​សកម្មភាព​ជាច្រើន​របស់​ប្រជាជន​ធ្វើ​ស្ករត្នោត​បានដែរ ដែល​នេះ​ជា​ទស្សនីយភាព​មួយ ដ៏​រស់​រវើក​បង្ហាញ​ពី​ជីវភាព​រស់នៅ​​របស់​អ្នកស្រុក​អង្គរ​។​

ជា​រៀងរាល់ថ្ងៃ​នៅលើ​កំណាត់​ផ្ឡូ​វ​ទៅ ភូមិ​ព្រះ​ដាក់ និង ភូមិ​ខ្នារ​សណ្តាយ​ក្នុង ឃុំ​​ព្រះ​ដាក់ គេ​បាន​សង្កេតឃើញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ឆ្លងកាត់​ទីនោះ គឺ​ពួកគាត់​មិន​ដែល​ជិះ​ហួស​ឡើយ ។​ដោយ​ភ្ញៀវទេសចរ​ទាំងអស់នោះ តែងតែ​ឈាង​ចូល​ទស្សនា​និង​ភ្លួ​ក់រស់​ជាតិ​ស្ករត្នោត​នៅ​ទីនោះ​មិនដែល​ខកខាន​ឡើយ​៕ សុថា​ត់​

ស្ករត្នោតអ្នក​ឃុំ​ព្រះដាក់ ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន ស្ករត្នោតអ្នក​ឃុំ​ព្រះដាក់ ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន