ឃាតករដៃឆៃអប្រិយ៍ កាត់ក្បាលក្មេងស្រី ត្រូវបានចាប់ខ្លួន

ឃាតករដៃឆៃអប្រិយ៍ កាត់ក្បាលក្មេងស្រី ត្រូវបានចាប់ខ្លួន

ខេត្តសៀមរាប​ ៖ សេចក្តីរាយការណ៍បានអោយដឹងថា ឈាម​ស្រែក​ស្បែក​ហៅ ឃាតករ​ដៃ​ឆៅ​ ដែល​បាន​កាត់​ក្បាល​ស្ត្រី​វ័យក្មេង​ម្នាក់ ​នៅក្នុង​ផ្ទះសំណាក់​ដែល មាន​យីហោ “​ប្រាសាទកែវ​”​ ស្ថិតនៅ​ភូមិ​តាភុល​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន កាលពី​ព្រលប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​ បន្ទាប់ពី​កាត់​ក្បាល​ស្ត្រី​វ័យក្មេង គឺ​ឃាតករ​បាន​ យក​ក្បាល​ស្ត្រី​រងគ្រោះ​ទៅ​បាត់ ដោយ​បន្សល់ទុក​តែ​ដងខ្លួន​នៅក្នុង​ផ្ទះសំណាក់​។​

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីមានករណីឃាតកម្មដ៏សាហាវ ព្រៃផ្សៃនេះកម្លាំងសមត្ថកិច្ចខេត្តសៀមរាបបានស្រាវជ្រាវរកឃើញអត្តសញ្ញាណ ស្ត្រីរងគ្រោះមានឈ្មោះ ឡេន សិលា អាយុ២៤ឆ្នាំ រស់នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ជា​បុគ្គលិក​ភូមិ​វប្បធម៌។ ហើយក្រោយកើតហេតុ សមត្ថកិច្ច បានបើកប្រតិបត្តិការ តាមស្រាវជ្រាវប្រមាញ់រកឃាតករ ដែលបាន កាត់ក្បាលស្ត្រីរងគ្រោះ។ ទើបនៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ក៏ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ចាន់ ឆាយយ៉ា ហៅ សំ ភារ៉ាត់ អាយុ៤០ ស្រុកកំណើត នៅខេត្តបាត់ដំបង។ ខណ:ឃាតកកំពុងដុតក្បាលជនរងគ្រោះ គឺ នៅសល់តែលលាក្បាល នៅខាងក្រោយផ្ទះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់គោក ចកក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ ហើយការដុតនេះ គឺក្នុងគោល បំណងដើម្បីបំផ្លាញភស្តុតាង។

សមត្ថកិច្ចបានឲ្យដឹងបន្តថាមូលហេតុដែលនាំឲ្យជនដៃដល់សម្លាប់ជនរងគ្រោះ នោះ មូលហេតុផ្តើមចេញពីរឿងស្នេហាត្រីកោណ។ បុរសដែលជាឃាតករ នោះ មានប្រពន្ធនិងកូន៣-៤នាក់ ហើយព្យាយាមចូលស្តីដណ្តឹងនារីរងគ្រោះប៉ុន្តែមិន បានព្រោះមានបញ្ហាជាមួយប្រពន្ធដើមរហូតសុំលែងលះតែលែងមិនទាន់ដាច់។បន្ទាប់មកឃាតក ក៏មានទំនាក់ទំនង ជាមួយនារីរងគ្រោះ រហូតចូលស្តីដណ្តឹង ហើយឈាន ទៅដល់ការរៀបចំពិធីមង្គលការ ប៉ុន្តែដំណើរការរៀបចំ អាពាហ៍ ពិពាហ៍ទៅមិនរួច ដោយហេតុថា ជនសង្ស័យមិនទាន់លែងប្រពន្ធដាច់ស្រេច។

    ក្រោយមានបញ្ហា នារីរងគ្រោះបានចាត់ទុកថា ជនសង្ស័យបោកប្រាស់ រហូត ឈ្លោះគ្នាយ៉ាងខ្លាំង ហើយជនសង្ស័យក៏រៀបចំផែនការសម្លាប់ នារីរងគ្រោះ រហូតកាត់ក្បាលតែម្តង។

គួរបញ្ជាក់ថា មានហេតុការណ៍ភ្ញាក់ផ្អើល អំពើ​ឃាតកម្ម ដ៏​សាហាវ​មួយ​បាន​កើតឡើង នៅ​ម៉ោង​១២​ថ្ងៃត្រង់ ទី​១៣ខែកុម្ភៈឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ផ្លូវ​ផ្សា​រញ៉ែ សង្កាត់​ស្វាយដង្គុំក្រុង​សៀមរាបចំណុច​ផ្ទះសំណាក់ យីហោ​ប្រាសាទកែវ​ ដោយ ឃាតករជាជនដៃដល់ សម្លាប់ស្រ្តីរងគ្រោះយ៉ាងព្រៃផ្សៃ កាត់ក្បាលហើយយក ក្បាលទៅបាត់ខណៈដែលសមត្ថកិច្ចរកមិនឃើញក្បាលស្រ្តីរងគ្រោះ ៕

ឃាតករដៃឆៃអប្រិយ៍ កាត់ក្បាលក្មេងស្រី ត្រូវបានចាប់ខ្លួន ឃាតករដៃឆៃអប្រិយ៍ កាត់ក្បាលក្មេងស្រី ត្រូវបានចាប់ខ្លួន