សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូ ជាន់ខ្ពស់កម្ពុជា ចេញដំណើរទៅ ចូលរួមកិច្ចប្រជុំ កំពូលពិសេសរវាង អាស៊ាន-សហរដ្ឋអាមេរិក

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាក ចេញពីប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីទៅ ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ តាមការអញ្ជើញរបស់ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ។

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ មានបញ្ហាជាច្រើន នឹងត្រូវលើកយកមក ពិភាក្សាមានទាំងបញ្ហាសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ដែល កំពុងប្រឈមនាពេលបច្ចុប្បន្នក្នុងនោះរួមមានបញ្ហាជម្លោះក្នុងសមុទ្រចិនខាង ត្បូង រវាងប្រទេសចិន ជាមួយប្រទេសជាសមាជិកអាស៊ានផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូ ជាន់ខ្ពស់កម្ពុជា ចេញដំណើរទៅ ចូលរួមកិច្ចប្រជុំ កំពូលពិសេសរវាង អាស៊ាន-សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូ ជាន់ខ្ពស់កម្ពុជា ចេញដំណើរទៅ ចូលរួមកិច្ចប្រជុំ កំពូលពិសេសរវាង អាស៊ាន-សហរដ្ឋអាមេរិក