ប្រុសស្រវឹងដឹកស្រីស្នេហ៍ បើករថយន្តទំនើប បុករះទ្វារផ្ទះប្រជាពលរដ្ឋ២ល្វែង ទាំងកណ្តាលអាធ្រាត

រាជធានីភ្នំពេញ ៖ កាលពីវេលានៅម៉ោងជិត១២យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ បុរសស្រវឹងស្រាជោកជាំដឹកស្រីស្នេហ៍ម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅបុករះទ្វារផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ល្វែង តាមបណ្តោយផ្លូវលេខ១៣៩ ស្ថិត ក្នុងសង្កាត់ផ្សារអូឬស្សីទី៣ ខណ្ឌ៧មករា បង្កជាការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ ទាំងកណ្តាលយប់ ។

មន្រ្តីប៉ូលីសមូលដ្ឋានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញបុរសម្នាក់រួមជាមួយ នឹងស្រីម្នាក់ផងដែរ បានជិះរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover  ស្លាកលេខភ្នំពេញ2AJ-9997 តាមបណ្តោយផ្លូវ១៣៩បើកលឿនដូចហោះសង្ស័យ លូកដៃស្ទាបរាវច្របាច់គ្នា បានបើករេចង្កូតទៅបុករះទ្វារផ្ទះ របស់ប្រជាពលរដ្ឋ២ ល្វែងបណ្តាលឲ្យខូចខាតទាំងទ្វារផ្ទះនិងរថយន្តយ៉ាងដំណំផងដែរតែសំណាងល្អ ទាំងអ្នកបើក និងអ្នករួមដំណើរមិនមានរងរបួសនោះទេ៕

ប្រុសស្រវឹងដឹកស្រីស្នេហ៍ បើករថយន្តទំនើប បុករះទ្វារផ្ទះប្រជាពលរដ្ឋ២ល្វែង ទាំងកណ្តាលអាធ្រាត ប្រុសស្រវឹងដឹកស្រីស្នេហ៍ បើករថយន្តទំនើប បុករះទ្វារផ្ទះប្រជាពលរដ្ឋ២ល្វែង ទាំងកណ្តាលអាធ្រាត