ប៉ូលិស​ចាប់​តំណាងរាស្ត្រ​បក្សប្រឆាំង​ ​ផាកពិន័យ​មិន​គោរព​ច្បាប់​ចរាចរណ៍​

ភ្នំពេញ: ​លោក រៀល ខេមរិន្ទ តំណាងរាស្ត្រ​​មណ្ឌល​ខេត្តស្វាយរៀង របស់​គណ​​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ចាប់​ផាកពិន័យ​ដោយសារ​​មិន​គោរព​ច្បាប់​ចរាចរណ៍ គឺ​បើកបរ​​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់​ការពារ​។​
​ការចាប់​អោយ​អ្នកតំណាងរាស្ត្រ​អនុ​​វត្ត​ច្បាប់​នេះ គឺ​នៅ​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​គោលដៅ​​ត្រួតពិនិត្យ​ចរាចរណ៍​នៅលើ​ផ្លូវ​271​នៅក្នុង​វិ​ដេ​អូ​ឃ្លី​ប​ខ្លី​ដែល​បង្ហាញ​ពី​សកម្មភាព​របស់លោក​រៀល ខេមរិន្ទ​​ពេល​នគរបាល​ចរាច​រណ៍​ចាប់​អោយ​​អនុវត្ត​ច្បាប់ ត្រូវបាន​ផ្សព្វផ្សាយ គឺ​​តំណាងរាស្ត្រ​រូបនោះ បាន​បញ្ចេញ​ច​រិ​ក​មិន​សាក​សមជាតំណាងរាស្ត្រ​នោះ​​ទេ​។ អាង​អី​ខ្លួនឯង​អ្នកតំណាងរាស្ត្រ​។​
 
​តាមច្បាប់​ចរាចរណ៍ អ្នក​ដែល​មិន​ពាក់​ខ្សែក្រវ៉ាត់​ក្នុងពេល​បើកបរ ចំពោះ​រថយន្តលក្ខណៈ​គ្រួសារ ត្រូវ​ពិន័យ​ជា​ប្រាក់​២៥០០០​រៀល ចំណែក​រថយន្ត​ដឹកទំនិញត្រូវ​ពិន័យ​​ជា​ប្រាក់ ៥០០០០​រៀល​៕