សង្ស័យ​កូន​ធ្វើបាប​ម្ដាយ តាមពិត​… (​មាន​វីដេអូ​)

Doliprane TVC

​នាង Miriam Marino បាន​ក្លាយជា​ជនសង្ស័យ​ធ្វើបាប​ម្ដាយ បន្ទាប់ពី​នាង​ត្រូវបាន​អ្នកជិតខាង​ដាក់ ការសង្ស័យថា បានធ្វើ​បាប​ម្ដាយ​ចាស់ជរា​របស់ខ្លួន​រួចមក ។​ ​ដើម្បី​បញ្ជាក់ថា​ខ្លួន​មិនបាន​ធ្វើ​នោះ នាង Miriam Marino បាន​បំពាក់​កាមេរ៉ា​នៅក្នុង​ផ្ទះ​ម្ដាយ​នាង ដែល​ស្ថិតនៅ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ប៉ុន្តែ​នាង​មិន​រំពឹងថា នឹង​បានឃើញ​នូវ រឿង​ដ៏​ខ្លោចចិត្ត នៃ​អំពើហិង្សា​ដែល​កើតមាន​លើ​ម្ដាយ​របស់​នាង​ឡើយ ។​

សង្ស័យ​កូន​ធ្វើបាប​ម្ដាយ តាមពិត​… (​មាន​វីដេអូ​)

​នៅក្នុង​វីដេអូ​ដ៏​ខ្លោចចិត្ត​នោះ បានបង្ហាញ​ពី​ស្ដ្រី​ដែលជា​អ្នក​ថែទាំ ធ្វើបាប​ទៅលើ​ស្ដ្រី​ចំណាស់ ដែលមាន​អាយុ ៩៤ ឆ្នាំ ទាំង​ស្ដ្រី​ចំណាស់​នេះ មាន​ជំងឺ​បាត់​ការចងចាំ​ថែម​ទៀតផង ។ អ្នក​ថែទាំ ម្នាក់នេះ បាន​ថែទាំ​ស្ដ្រី​ចំណាស់​អស់​រយៈពេល ៣ ឆ្នាំ​មកហើយ ហើយ​នៅក្នុង​វីដេអូ ស្ដ្រី​ដែលជា​អ្នក ថែទាំ បាន​អង្គុយ​នៅក្បែរ​ស្ដ្រី​ចំណាស់​លើ​សា​ឡុង​ជាមួយគ្នា ។ ស្រី្ដ​ដែលជា​អ្នក​ថែទាំ​នោះ បាន​ធាក់​ស្ដ្រី​ចំណាស់ ហើយ​ស្ដ្រី​ចំណាស់​ក៏បាន​ព្យាយាម​ដើរចេញ​ពីសា​ឡុង​នោះ​ផងដែរ ។​

សង្ស័យ​កូន​ធ្វើបាប​ម្ដាយ តាមពិត​… (​មាន​វីដេអូ​)

​អ្នក​ថែទាំ​ស្រី​នោះ បានចាប់ផ្ដើម​ខឹង ហើយ​ធ្វើបាប​ចំពោះ​ស្ដ្រី​ចំណាស់​ម្ដង​ហើយ​ម្ដងទៀត ដោយ​រុញ ក្បាល​ម្ដាយ​របស់ Miriam និង​បោចសក់​របស់​ម្ដាយ Miriam ផងដែរ ។ បច្ចុប្បន្ននេះ Miriam បាន​បង្ហោះ​វីដេអូ​នេះ​ជា​សាធារណៈ​ក្នុង​បណ្ដាញ​សង្គម ដើម្បី​ជាការ​ប្រមាណ​ដល់​អ្នក​ដែលមាន អាជីព​ជា​អ្នក​ថែទាំ​បែបនេះ ។​

សង្ស័យ​កូន​ធ្វើបាប​ម្ដាយ តាមពិត​… (​មាន​វីដេអូ​)

​សូមបញ្ជាក់ថា Miriam បាន​យក​វីដេអូ​នេះ​ទៅប្ដឹង​ប៉ូលីស​ហើយ ប៉ុន្តែ​ខាង​ប៉ូលីស​មិនទាន់​បានចេញ នូវ​សេចក្ដីប្រកាស​ទាក់ទង​នឹង​សកម្មភាព​ទាំងនោះ​ឡើយ ៕ ខេមរា​
​ប្រភព​៖ Metro.co.uk