វិធី​ងាយៗ សំរាប់​ការពារ​មិន​ឲ្យ​ខ្សែ​សាក​ថ្ម ឬ​ខ្សែ​កាស​ផ្សេងៗ​ឆាប់ដាច់!

នេះជាបញ្ហាមួយ​ ដែលភាគច្រើន កើតឡើង ចំពោះអ្នក ប្រើប្រាស់ ខ្សែប្រភេទ Lightning ដោយសារ ពួកគេ ប្រើប្រាស់ ដោយគ្មាន ការថែទាំ ត្រឹមត្រូវ ដូចជាដាក់ នៅកន្លែង ដែល មិនត្រឹមត្រូវ បណ្តាលឲ្យ កណ្តុរខាំ, ដកចេញពី ស្មាតហ្វូនដោយ កាន់តែខ្សែ មិនព្រមកាន់ កន្លែងឌុយ ឬទុកខ្សែនោះ ដោយការ បត់ខូច ទ្រង់ទ្រាយ រហូតដល់ ថ្នាក់ដាច់ ក៏ថាបាន។

វិធី​ងាយៗ សំរាប់​ការពារ​មិន​ឲ្យ​ខ្សែ​សាក​ថ្ម ឬ​ខ្សែ​កាស​ផ្សេងៗ​ឆាប់ដាច់!

រាល់បញ្ហាអ្វី​ ក៏មានការ ដោះស្រាយដែរ តែមិត្តអ្នកអាន គួរគិតថា បង្ការមុន ព្យាបាល ល្អជាជាងមាន បញ្ហាហើយ ទើបដោះស្រាយ។ បើសិនជាខ្សែ របស់អ្នក មិនទាន់ ដាច់ទេ អ្នកអាច យករឺសុ័រ ដែលជា ធម្មតាមាន នៅក្នុងប៊ិច ដែលអាច ចុចបាន ហើយត្រូវ ជ្រើសរើសរឺសុ័រ ដែលមាន ទំហំល្មម យកមក រមួលជុំវិញ ជាមួយ ខ្សែសាកថ្ម របស់អ្នកនោះ ដើម្បីការពារ កុំឲ្យវា ងាយដាច់បាន។ បើសិនជា ខ្សែសាកថ្ម របស់អ្នកបាន ដាច់ហើយ តែដាច់តែ ស្បែកជ័រ ខាងក្រៅនោះ អ្នកអាច រកស្កុតមក បិទបាន រួចចាំយក រឺសុ័រមក រុំជុំវិញ បន្ថែមក៏ បានដែរ ដើម្បីងាយស្រួល ប្រើប្រាស់ បន្តទៀត។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

សូមទស្សនាវីដេអូខាងក្រោម៖

អ្នកក៏អាច រកជាវនូវ ខ្សែរមួល ជាប្រភេទជ័រ មានគ្រប់ ពណ៌មករមួល ជុំវិញខ្សែ សាកថ្ម ឬខ្សែកាស ក៏បានដែរ ដើម្បីធ្វើឲ្យ សោភ័ណ្ឌភាព កាន់តែ ទាក់ទងផង និងអាច ការពារកុំឲ្យ ខ្សែឆាប់ដាច់ ទៀតផង។ ដូចនេះ មិត្តអ្នកអាន ដែលមិន ទាន់ប្រើ គួរតែសាកល្បង។

វិធី​ងាយៗ សំរាប់​ការពារ​មិន​ឲ្យ​ខ្សែ​សាក​ថ្ម ឬ​ខ្សែ​កាស​ផ្សេងៗ​ឆាប់ដាច់!

  • ដោយ: Hong
  • 11:01 AM, 14 February
  • ប្រភព: Image Credit
  • Tag: ចំណេះដឹងទូទៅ