ទឹកក្រឡុក​ពណ៌​បៃតង​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​បែប​ប្រកាំង​បាន​យ៉ាង​ឡូយ​!!!

ទឹកក្រឡុក​ពណ៌​បៃតង​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​បែប​ប្រកាំង​បាន​យ៉ាង​ឡូយ​!!!

​ការឈឺ​ក្បាល​បែប​ប្រកាំង​ច្រើនតែ​បណ្តាល​មក​ពី​របប​អាហារ​មិនល្អ កង្វះ​ការ​ញ៉ាំ​ជីវជាតិ ដែល​ជាហេតុ​នាំ​ឱ្យ​កង្វះ​វីតាមីន និង​ជាតិ​រ៉ែ​ក្នុង​ខ្លួន​។ ការឈឺ​ក្បាល​ប្រភេទ​នេះ​ក៏​បណ្តាល​មក​ពី​ជំហរ​រាងកាយ​មិនល្អ សម្ពាធ​ផ្លូវចិត្ត និង​ការប៉ះពាល់​នឹង​ជាតិពុល​ក្នុង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ដែរ​។

​ចំពោះ​ទឹកក្រឡុក​បៃតង​នេះ​នឹង​ជួយ​ច្រោះ​ជាតិពុល​ក្នុង​រាងកាយ ព្រមទាំង​ផ្តល់​ជា​ជាតិ​រ៉ែ​សំខាន់ៗ​ដូចជា កាលស្យូម និង​ម៉ាញ៉េស្យូម​ថែមទៀត​ផង​។

​អ្នក​ដែល​មាន​អា​ការៈឈឺ​ក្បាល​បែប​ប្រកាំង​ច្រើន​តែ​មាន​ចំនួន​ជាតិ​ម៉ាញ៉េស្យូ​មទាប​ជាង​អ្នក​ធម្មតា​។ តាមពិត ការសិក្សា​មួយ​រកឃើញថា អ្នក​ដែល​ញ៉ាំ​ជាតិ​ម៉ាញ៉េស្យូ​មនឹង​កាត់បន្ថយ​ភាព​ឧស្សាហ៍​ឈឺក្បាល​បែប​ប្រកាំង​រហូទដល់ ៤១,៦​ភាគរយ​ឯណោះ​។

​មុខងារ​របស់​អ័រម៉ូន Serotonin មិន​ធម្មតា​ក្នុង​សរសៃឈាម​ក៏​ប្រហែល​ជា​ធ្វើឱ្យ​ឈឺ​ក្បាល​ប្រភេទ​នេះដែរ ដូច្នេះ​ហើយ​ការបញ្ចូល​ជា​ផ្លែ​ចេក​មួយ​ទៀ​ក្នុង​ទឹកក្រឡុក​នេះ​កាន់តែ​ជា​តម្រូវការ​ល្អ ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Tryptophans ដែល​អាច​បំ​លែង​ទៅ​ជា​អ័រម៉ូន Serotonin ក្នុង​ខួរក្បាល​បាន​។

​គ្រឿងផ្សំ​
•​    ​ស្ពៃ​ស្ពីណា​ច ២៣៦​ក្រាម​
•​    ​ផ្លែ​ចេកទុំ និង​មាន​ស្នាម​អ៊ុចៗ​លើ​សម្បក ៣​ផ្លែ​
•​    ​ឃឹន​ឆាយ ២​ដុំ​
•​    ​ត្រសក់ ២៣៦​ក្រាម​
•​    ​ខ្ញី​ស្រស់ ២,៥​សង់ទីម៉ែត្រ​
•​    ​ទឹកដូង ១​ពែ​ង​

​របៀប​ធ្វើ​
​ចូរ​ដាក់​គ្រឿងផ្សំ​ទាំងអស់​កិន​ចូល​គ្នា​រយៈពេល ៣០​វិនាទី និង​ត្រូវ​ញ៉ាំ​វា​ភ្លាមៗ​ក្រោយ​ពី​កិន​រួច​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ទឹកក្រឡុក​ពណ៌​បៃតង​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​បែប​ប្រកាំង​បាន​យ៉ាង​ឡូយ​!!!已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/02/14  Category:ជំងឺទូទៅ