សម្ពាធ​ឈាម​មនុស្ស​យើង​ក៏​ប្រែប្រួល​ទៅតាម​អាយុ​ដែរ​

សម្ពាធ​ឈាម​មនុស្ស​យើង​ក៏​ប្រែប្រួល​ទៅតាម​អាយុ​ដែរ​

​មនុស្ស​ម្នាក់ៗ​គួរតែ​វាស់ និង​តាមដាន​សម្ពាធ​ឈាម​របស់​ខ្លួន ហើយ​បើសិនជា​វា​មិន​ស្ថិតក្នុង​កម្រិត​មួយ​ធម្មតា​ទេ អ្នក​គួរតែ​ធ្វើ​រឿង​ខ្លះ​ដើម្បី​គ្រប់គ្រង​វា​ហើយ​។ សម្ពាធ​ឈាម​ឡើង​ខ្ពស់​គឺ​ជា​រឿង​មួយ​គ្រោះថ្នាក់​ណាស់​។ វា​អាច​ទៅ​បំផ្លាញ​សរសៃឈាម​អាក់ទែ​ក្នុង​បេះដូង និង​នាំឱ្យ​កើត​ជា​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ខ្សោយ​តម្រងនោម និង​ខ្សោយបេះដូង ព្រមទាំង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​។

​ហេតុដូច្នេះ​ហើយ​ទើប​គ្រូពេទ្យ​ជាច្រើន​បាន​ណែនាំ​ឱ្យ​ប្រើ​វិធី​ព្យាបាល​ខ្លាំងៗ​ដើម្បី​រក្សា​សម្ពាធ​ឈាម​ឱ្យ​ស្ថិតក្នុង​កម្រិត​មួយ​ធម្មតា និង​បង្ការ​ផលវិបាក​របស់​វា​បាន​។

​អ្វី​ដែល​ជា​ការពិត​នោះ​គឺថា គ្មាន​នរណា​ម្នាក់​ស័ក្តិសម​នឹង​វិធី​ព្យាបាល​ទាំ​អ​អស់​នោះ​ទេ​នៅពេល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​នោះ​។ អ្វី​ដែល​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​អាយុ ៥០​ឆ្នាំ ប្រហែលជា​មិន​មែន​ធម្មតា​សម្រាប់​អ្នក​អាយុ ៨០​ឆ្នាំ​ឡើយ​។ គ្រូពេទ្យ​បាន​ណែនាំ​នូវ​តារាង​សម្ពាធ​ឈាម​ដោយ​ផ្អែក​ទៅលើ​អាយុ​របស់​មនុស្ស​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​។ បើសិន​ជា​សម្ពាធ​ឈាម​ខ្ពស់​ពេក ឬ​ទាប​ពេក អ្នក​ត្រូវ​តែ​ស្វែងរក​ជំនួយ​វេជ្ជសាស្ត្រ​ដើម្បីឱ្យ​វា​ត្រឡប់​មក​ធម្មតា​វិញ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។