ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ការ​មិន​សប្បាយចិត្ត​រឿង​ប្រព័ន្ធ​អ៊ីន​ធើ​រ​ណេ​ត​ដើរ​យឺត​នឹង​ក្លាយជា​រឿង​អតីតកាល​ក្រោយ​ពី​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​អង់គ្លេស បាន​រក​ឃើញ​វិធីសាស្ត្រ​បញ្ជូន​ទិន្នន័យ​ប្រមាណ​ជា​៥ម៉ឺនដង​ទៅ​កាន់​ល្បឿន​អ៊ីន​ធើ​រ​ណេ​ត​មធ្យម ។ អ្នក​វិទ្យាសាស្ត្រ​នៅ​ឯ​សាកលវិទ្យាល័យ Uni​versity College London បាន​អភិវឌ្ឍ​ឧបករណ៍​អុ​ប​ទិ​ក​ថ្មី​ដែល​អាច​បញ្ជូន​ទិន្នន័យ​ប្រមាណ​ជា​១,១២៥​តេ​រ៉ា​ប៊ីត (Terabits) ក្នុង​១​វិនាទី ។

កម្រិត​ល្បឿន​នេះ​គឺជា​កំណត់​ត្រា​របស់​ពិភពលោក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ទេរ​កម្មវិធី​ទូរទស្សន៍​ទាំងមូល​ទៅ​ជា​គុណភាព HD ក្នុង​ប្រភាគ​ក្នុង​១​វិនាទី ។ លោក​វេជ្ជបណ្ឌិត​រ៉ូ​ប៊ើ ម៉េ​ហឺ ដែល​ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​និយាយ​ថា ល្បឿន​នេះ​គឺ​ស្ទើរតែ​៥ម៉ឺនដង​ធំ​ជាង​ល្បឿន​កម្រិត​មធ្យម​នៃ​ការ​ភ្ជាប់​អ៊ី​ន​ធើ​រ​ណេ​តរបស់​ចក្រភព​អង់គ្លេស​មាន​ក្នុង​២ ម៉េ​ហ្កា​ប៊ីត (Megabits) ក្នុង​១​វិនាទី ។ ជា​ឧទាហរណ៍​ជាក់ស្តែង​អត្រា​ទិន្នន័យ​ដែល​ពួក​ទទួល​បាន​នឹង​អនុញ្ញាត​ឱ្យ​មានការ​ទាញ​យក​រឿង​ហូ​លី​វូ​ដ​ត្រឹមតែ​រយៈពេល​១​វិនាទី ហើយ​ថែម​ទាំង​មាន​កម្រិត​ច្បាស់​ទៀត​ផង ៕