ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

សៀង​ហៃ ៖ អត្រា​លក់​ផ្ទះ​ថ្មី​បាន​កើនឡើង ១២,៨% ពោល​គឺ​មាន​ទំហំ​២០,១​លាន​ម៉ែត្រការ៉េ​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​សៀង​ហៃ ។

ចំណែក​តម្លៃ​ផ្ទះ​នៅ​ឆ្នាំ​មុន ក៏​បាន​កើនឡើង​ដែរ​ក្នុង​អត្រា​៣១% ឬ​ស្មើនឹង​៣.២៧០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ។ ផ្ទះ​នៅ​តាម​ដង​វិ​ថី Ring Road បាន​កើន​ឡើងជា​មធ្យម​ក្នុង​អត្រា​៣៤,៤% ស្មើនឹង​៧២.០៦៦​ម៉ែត្រការ៉េ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ចំណែក​ផ្ទះ​នៅ​តំបន់​ផ្សេង​បាន​កើនឡើង​១៩,៦% ពោល​គឺ​១៦.០៦៥​យន់​ក្នុង​មួយ​ម៉ែត្រការ៉េ ។

ទោះជា​យ៉ាងណា ផ្ទះ​ថ្មី​មិន​ទាន់​លក់ ដែល​មិន​រាប់​បញ្ចូល​ផ្ទះ​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ក្នុង​តម្លៃ​ទាប បាន​ធ្លាក់​ចុះ​ដល់​១៩% ស្មើនឹង​១០,៧៥​លាន​ម៉ែត្រការ៉េ​នៅ​ដំណាច់ឆ្នាំ​២០១៥​។ ចំពោះ​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៥​វិញ បាន​កើនឡើង​៣៤៦​ប៊ី​លាន​យន់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​កើនឡើង​១៣,៧% នៃ​អត្រា​ប្រចាំឆ្នាំ​នៃ​ឆ្នាំ​២០១៤ ។

ទន្ទឹម​នឹង​នេះ ក្រុម​អ្នក​ប្រឹក្សា​អចលនទ្រព្យ​សៀង​ហៃ Centaline ឲ្យ​ដឹង​ថា ការ​លក់​ផ្ទះ​ថ្មី​បាន​បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ខែមករា ។

ការ​លក់​ផ្ទះ​ថ្មី​បាន​ចាប់ផ្តើម​កើនឡើង​នៅ​ឆ្នាំ​២០១៦ ខណៈ​ដែល​អ្នកបញ្ជា​ទិញ​បាន​ចុះ​កិច្ចសន្យា​ទិញ​តាំងពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មក​ម្ល៉េះ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​សៀង​ហៃ Centaline លោក Sun Li  ។

លោក Sun Li បន្ត​ថា ៖ « ពួក​យើង​រំពឹង​ថា ប្រតិបត្តិការ​នឹង​ធ្លាក់​ចុះ​ពី​៣.០០០​ខ្នង ទៅ ៣៥.០០០​ខ្នង​នៅ​ខែ​នេះ ដោយសារ​តែ​មាន​ពិធី​បុណ្យចូលឆ្នាំ​ចិន មាន​ន័យ​ថា អត្រា​លក់​ផ្ទះ​នៅ​ក្នុង​ខែមករា​បាន​កើនឡើង​២,៤% និង​កើនឡើង​១៧% ស្មើនឹង​២៧.១៥៦​យន់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ » ។

កំណើន​ដែល​ខ្លាំង​បំផុត​បាន​ទៅ​លើ​ស្រុក Fengxian ស្ថិត​នៅ​ក្រុង​សៀង​ហៃ ដែល​មាន​អត្រា​២២% ស្មើនឹង​១.២៤០​ខ្នង​ផ្ទះ គិត​ចាប់ពី​ខែធ្នូ​មក ។

ទន្ទឹម​នឹង​នេះ ស​ន្ទ​ស្សន៍​នៃ​ការ​លក់​ផ្ទះ​នៅ​ក្នុង​ទីក្រុង ដែល​រៀបចំ​ឡើង​ដោយ​ការិយាល័យ​ស​ន្ទ​ស្សន៍​ផ្ទះ​សៀង​ហៃ​ក្នុង​ខែមករា​កន្លង​មក អត្រា​លក់​បាន​កើនឡើង​០,៩៥% ស្មើនឹង​៣.២៥២​ខ្នង​ផ្ទះ ធៀប​នឹង​ខែធ្នូ គឺ​ធ្លាក់​ចុះ​១,៩%​។ តម្លៃ​ផ្ទះ​ជា​មធ្យម​បាន​កើនឡើង​នៅ​តំបន់​ចំនួន​៩៩ ក្នុង​ចំណោម​តំបន់​ទាំង​១៣០​។ រីឯ​តំបន់​១៣​ទៀត​បាន​ធ្លាក់​ចុះ ខណៈ​តំបន់​១៨​ទៀត​មិន​ទាន់​មានការ​ប្រែប្រួល ៕