ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ៖​លោកឧបនាយករដ្ឋមន្រ្តីទៀបាញ់រដ្ឋមន្រ្តីក្រសួងការពារជាតិ​នឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់​ក្រសួងការពារ​អញ្ជើញទៅ​ទស្សនកិច្ចផ្លូវការ​នៅសាធារណរដ្ឋ សិង្ហបុរី​រយៈពេល៥ថ្ងៃ ​ដោយចាប់ផ្តើមពីថ្ងៃស្អែកទី១៥​កុម្ភៈដល់ថ្ងៃទី១៩កុម្ភៈ២០១៦ ។

បើតាមសេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងការពារជាតិ​របស់ប្រទេសកម្ពុជាបានឲ្យដឹងទៀតថា​ដំណើរទស្សនកិច្ចដែលធ្វើឡើង​តាម​ការអញ្ជើញរបស់​រដ្ឋមន្រ្តីការពារជាតិ​សិង្ហបុរី ​លោកប្រមុខការទូតខ្មែរ ទៀ ​បាញ់​និងគណៈប្រតិភូ ​ក៍នឹងអញ្ជើញចូលរួមការតំាង​ពិព័រណ៍បច្ចេកវិទ្យា​និងវិស្វកម្មលំហអាកាសសិង្ហបុរីផងដែរ ៕