សម្តេច​តេជោ ធ្វើដំណើរ​មកដល់​ទីក្រុង ហុងកុង ​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹង មុននេះបន្តិចថា សម្តេចបានអញ្ជើញមកដល់ ទីក្រុងហុងកុងហើយ មុននឹងបន្តដំណើរ ទៅកាន់ទីក្រុង សាន់ហ្វ្រាន់ស៊ីសកូ នាពេលបន្តិចទៀត ខាងមុខនេះ។

តាមរយៈបណ្តាញសង្គម ហ្វេសបុក នៅថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចបានសរសេរ ពីចំណាប់អារម្មណ៍សម្តេច ជាមួយនឹងការបង្ហោះរូបភាព មួយចំនួនផងដែរ។

សម្តេចបានបញ្ជាក់ថា «ពេលនេះខ្ញុំព្រះករុណាខ្ញុំ បានមកដល់ ទីក្រុងហុងកុង ក្នុងដំណើរឆ្ពោះទៅកាន់ សហរដ្ឋអាមេរិក។ បន្តិចទៀតខ្ញុំព្រះករុណាខ្ញុំនឹងចេញពី ទីក្រុងហុងកុង ឆ្ពោះទៅ សាន់ហ្វ្រាន់ស៊ីសកូ (San Francisco) ដែលត្រូវធ្វើដំណើរ ១២ម៉ោងនិង៥នាទី។ ម៉ោង នៅទីនោះខុស ជាមួយម៉ោង ប្រទេសយើង ចំនួន ១៥ម៉ោង ដែលនឹងធ្វើឱ្យ លំបាកដល់ការសំរាក និងធ្វើការនៅថ្ងៃដំបូង។

សូមជូនពរជនរួមជាតិ ជួបតែសេចក្តីសុខ គ្រប់ៗគ្នា។ សូមឱ្យទិវានៃក្តីស្រឡាញ់ កើតចេញជា ការស្រឡាញ់រាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ មិនមែន មួយថ្ងៃនោះឡើយ»៕

សម្តេច​តេជោ ធ្វើដំណើរ​មកដល់​ទីក្រុង ហុងកុង ​

សម្តេច​តេជោ ធ្វើដំណើរ​មកដល់​ទីក្រុង ហុងកុង ​

សម្តេច​តេជោ ធ្វើដំណើរ​មកដល់​ទីក្រុង ហុងកុង ​

សម្តេច​តេជោ ធ្វើដំណើរ​មកដល់​ទីក្រុង ហុងកុង ​