ក្រសួងអប់រំបង្កើត ក្រុមការងារ តាមដានបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក នាយករដ្ឋមន្រ្តី

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានលោក ហង់ ជួនណារ៉ុន ជារដ្ឋមន្រ្តី បានសម្រេចបង្កើតក្រុមការងារ មួយក្រុមដើម្បីតាមដាន រាល់សភាពការណ៍ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារតាមដាន ប្រមូលព័ត៌មាន និងឆ្លើយតបនឹង សំណូមពរក្នុងបណ្តាញ ទំនាក់ទំនងសង្គមផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែននេះ  ដើម្បី ប្រមូលព័ត៌មាន និងដោះស្រាយនូវបញ្ហាអសកម្មមួយចំនួនក្នុងវិស័យអប់រំ ដែលបានលើកឡើង ដោយសាធារណមតិ ក្នុងទំព័រហ្វេសប៊ុក ផ្លូវការបស់ សម្តេចនាយករដ្ឋមន្ត្រី ដោយធ្វើការឆ្លើយតប ឲ្យបានទាន់ពេលវេលា៕

ក្រសួងអប់រំបង្កើត ក្រុមការងារ តាមដានបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក នាយករដ្ឋមន្រ្តី