គុយបា ព្រមបញ្ជូនមីស៊ីល Hellfire របស់អាម៉េរិក ដែលច្រឡំផ្ញើរទៅ ឲ្យគុយបាកាលពីឆ្នាំ ២០១៤

BBC៖ ប្រភពព័ត៍មានពី BBC បានឲ្យដឹង នៅថ្ងៃនេះ គុយបា បានយល់ព្រម និងប្រគល់ទៅវិញ នូវមីស៊ីលប្រភេទ Hellfireទៅកាន់អាមេរិកវិញ ក្រោយពីកំហុសបច្ចេកទេស នៃការដឹកជញ្ជូនខុសទី តាំងកាលពី ខែ មិថុនា ឆ្នាំ ២០១៤ កន្លងមក។

គ្រាប់មីស៊ីល ដែលត្រូវបានគេដឹងថា មិនមានបំពាក់នូវសារធាតុផ្ទុះ នៅខាងក្នុងនោះ គឺតម្រូវដឹកជញ្ជូន ទៅឲ្យប្រទេសអេស្ប៉ាញ នោះទេសម្រាប់ អង្គការណាតូត្រៀម ធ្វើសមយុទ្ធយោធាមួយ។ វាត្រូវយកទៅប្រទេសអាល្លឺម៉ង់ មុនពេលបញ្ជូនទៅ Floridaតែទីបញ្ចប់វាត្រូវ បានទៅដល់អាកាស យានដ្ឋានទីក្រុងប៉ារីស ហើយចុងក្រោយ ក៏ត្រូវបានបញ្ជូនទីក្រុង Havana របស់គុយបាទៅវិញ។

ក្រោយពីកំហុសបច្ចេកទេសនេះ ប្រទេសអាមេរិក ធ្លាប់បានស្នើរសុំឲ្យគុយបា យល់ព្រមប្រគល់ត្រឡប់មកវិញ នូវមីស៊ីលមួយនោះវិញ តែគុយបាបានឆ្លើយតបទៅវិញ ដោយកាទាមទារឲ្យ មានការសងជម្ងឺចិត្តពី សំណាក់ភាគីអាមេរិក។ មីស៊ីលប្រភេទ AGM 114 Hellfireនេះគឺអាចបំពាក់ ទៅលើឧទ្ធម្ភាចក្រនិង យន្តហោះគ្មានមនុស្ស បើកបានហើយដែលវា បានធ្វើឲ្យមន្ត្រីខាងអាមេរិក មានការព្រួយបារម្ភ នៃការលួចម្លងបច្ចេកវិទ្យា អាវុធមួយនេះ ទៅកាន់កូរ៉េខាងជើង ចិន និង រុស្ស៊ីផង។

ការប្រកាសរបស់គុយបា ក្នុងការបញ្ចូនត្រឡប់មកវិញ នូវមីស៊ីលរបស់អាមេរិក មួយនេះគឺស្ថិតនៅ ពីក្រោយនៃការបើកឲ្យ មានជើងហោះហើរឡើងវិញ រវាងអាមេរិកទៅកាន់ទីក្រុង Havana របស់គុយបា៕

គុយបា ព្រមបញ្ជូនមីស៊ីល Hellfire របស់អាម៉េរិក ដែលច្រឡំផ្ញើរទៅ ឲ្យគុយបាកាលពីឆ្នាំ ២០១៤