នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ ថ្លែងថា ឆ្នាំនេះនឹងបោស សំអាតពួក IS

ម៉ូនិច៖ លោក Haider Al-Abadi  នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានថ្លែងកាលពីថ្ងៃសុក្រថា នៅក្នុងឆ្នាំនេះ អ៊ីរ៉ាក់ នឹងជំរុញឲ្យបានប្រសើរលើផ្នែកសន្តិសុខ ពិសេសបោសសំអាត ក្រុមរដ្ឋឥស្លាម (IS) ឲ្យអស់ពីទឹកដីអ៊ីរ៉ាក់ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក នឹងបោសសំអាត ក្រុមរដ្ឋឥស្លាមឲ្យអស់ចេញពីទឹកដីនៅក្នុងឆ្នាំ២០១៦នេះ ។

លោក Al-Abadi  បានថ្លែងថា កងទ័ពរបស់អ៊ីរ៉ាក់ "ជាងពាក់កណ្តាល" បានឡោមព័ទ្ធទីតាំងរបស់ក្រុមរដ្ឋឥស្លាម ។ ការថ្លែងនេះ ខណៈដែលរូបលោកបាន ចូលរួមបើក មហាសន្និបាត សន្តិសុខនៅក្រុងម៉ូនិច ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ ។ លោកបានសង្កត់ធ្ងន់ថា "នៅក្នុងឆ្នាំនេះ យើងពិតជាមានចេតនា កំទេចឲ្យអស់ក្រុមរដ្ឋឥស្លាម" ៕

នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ ថ្លែងថា ឆ្នាំនេះនឹងបោស សំអាតពួក IS