ផ្ទះ ៦០០ខ្នង នៅភាគខាងត្បូង មីយ៉ាន់ម៉ា ត្រូវបានភ្លើងឆេះ បំផ្លាញ

យ៉ាង់ហ្គោន៖ ប្រភពព័ត៍មានពីភ្នាក់ងារ សារព័ត៍មានស៊ិនហួរ ដែលចេញនៅព្រឹកថ្ងៃអាទិត្យនេះ បានឲ្យដឹងថាអគ្គិសភ័យ មួយដែលកំពុងនឹង បានបំផ្លាញផ្ទះប្រមាណជា ៦០០ខ្នង នៅទីក្រុង Taninthary ភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា។

គ្រោះមហន្តរាយមួយនេះ ត្រូវបានអជ្ញាធររាយការណ៍ ថាវាបានកើតឡើង ដោយសារតែក្មេងៗដុតទៀន លេងហើយវាបាន រីករាលដាលយ៉ាងខ្លាំង ដោយសារតែគ្រឿងចក្រ និងរថយន្តពន្លត់មិន អាចចូលទៅដល់ទីតាំងឆេះបាន។ក្រុមភ្នាក់ងារពន្លត់ អគ្គិសភ័យបាន ត្រឹមប្រតិបត្តិការ ជាមួយនឹងម៉ាស៊ីន បូមទឹកតូចៗប៉ុណ្ណោះ។

របាយការណ៍បាន បង្ហាញថាអគ្គិសភ័យ លើកនេះបានបំផ្លាញ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ សរុបប្រមាណជា៧៥លានខ្យាត់លុយ មីយ៉ាន់ម៉ាត្រូវជា ៥៨៥០០០ដុល្លារ អាមេរិករីឯជនរងគ្រោះ បាត់បង់ជីវិតគឺពុំមាន នោះទេ។ ប្រជាពលរដ្ឋត្រូវបានគេឲ្យ ស្នាក់នៅក្នុងជំរកបណ្តោះអាសន្ន នៅឡើយ៕

ផ្ទះ ៦០០ខ្នង នៅភាគខាងត្បូង មីយ៉ាន់ម៉ា ត្រូវបានភ្លើងឆេះ បំផ្លាញ