ត្រឹម​មួយ​ឆ្នាំ កុំព្យូទ័រ​ជាង​១ម៉ឺន​គ្រឿង​នៅចិន ត្រូវ​ hacker វាយ​ប្រហារ

ត្រឹម​មួយ​ឆ្នាំ កុំព្យូទ័រ​ជាង​១ម៉ឺន​គ្រឿង​នៅចិន ត្រូវ​ hacker វាយ​ប្រហារ

ជាង​មួយ​ម៉ឺន​កុំព្យូទ័រ​នៅ​ចិន ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ក្រុម Hacker ទាំង​ក្នុង និង​ក្រៅ​ស្រុក ចន្លោះ​ពី​ខែ​ធ្នូ ២០១៤ ដល់​វិច្ឆិកា២០១៥។ នេះ​បើ​យោង​តាម​ការ​តាមដាន​ពី​ក្រុម​សុវត្ថិភាព​បណ្ដាញ​កុំព្យូទ័រ​ The SkyEye Lab ។

 

ត្រឹម​មួយ​ឆ្នាំ កុំព្យូទ័រ​ជាង​១ម៉ឺន​គ្រឿង​នៅចិន ត្រូវ​ hacker វាយ​ប្រហារ

 

ស្ថាប័ន​នេះ បាន​អះអាង​ថា​មាន​ Hacker ដល់​ទៅ​២៩ក្រុម​ផ្សេងគ្នា នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ ក្នុង​នោះ រដ្ឋធានី​ប៉េកាំង ខេត្តក្វាងទុង និង​ខេត្ត​ហ្ស៊ីជាំង ជា​កន្លែង​រង​គ្រោះ​ច្រើន​ជាង​គេ។

 

គោល​ដៅ​នៃ​ការ​វាយប្រហារ​ធំ​ជាង​គេ គឺ​កន្លែង​ស្រាវជ្រាវ​វិទ្យាសាស្រ្ដ និង​ស្ថាប័ន​ផ្សេងៗ​របស់​រដ្ឋាភិបាល។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ជំនាញ គឺ​ក្រុម hacker បាន​លួច​យក​ព័ត៌មាន​សម្ងាត់​ផ្សេងៗ​ពី​ក្នុង​កុំព្យូទ័រ​ទាំង​នោះ ស្រប​ពេល​ដែល​ប្រទេស​ចិន​គឺ​ជា​គោលដៅ​ធំបំផុត​មួយ៕

 

ចុចអាន៖ ដើម​ឆ្នាំ​២០១៦​ វិបសាយ​ជាង​២០​នៅ​​កម្ពុជា​ ត្រូវ​ hacker វាយ​ប្រហារ

 

ប្រភព៖ Xinhua