នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​យុវជន​២​នាក់​ពីបទ​ឆក់​កាបូប​ជនបរទេស​

ព្រះសីហនុ: យុវជន​ចំនួន​២​នាក់​ដែល​ធ្វើ​សកម្មភាព​លួច ឆក់ កាបូប​ជនបរទេស​នៅតាម​ឆ្នេរសមុទ្រ​នោះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ឆ្នេរសមុទ្រ អូរត្រេះ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​ក្រុងព្រះសីហនុ​បានអោយដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​គ្នា​ចំនួន​២​នាក់ ១-​ឈ្មោះ ជា ចាន់​រ៉ូ​សា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ២-​ឈ្មោះ ម៉ឹក ចក់ ហៅ រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងផ្សារដែក ស្នាក់នៅ​ផ្ទះជួល ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ និង​ជនរងគ្រោះ​ឈ្មោះ ALEKSANDER  VASIL YEVICK ភេទ​ប្រុស អា​ហុ​៣៥​ឆ្នាំ សញ្ជាតិ​រុស្សី កាន់​លិខិតឆ្លងដែន​លេខ​: 72 04 496893 ។​

​ដោយ​ជនសង្ស័យ​ទាំង​២​នាក់​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​ពួកខ្លួន​បានធ្វើ​សកម្មភាព​លួច​ឆក់​កាបូប​បុរស​ជនបរទេស​ម្នាក់​កំពុង​ចុះ​ងូ​ច​ទឹកសមុទ្រ ហើយ​ទុក​កាបូប​នៅលើ ឆ្នេរ​ខ្សាច់ ហើយ​ពួកខ្លួន​ក៏​ទៅ យក​កាបូប​នេះ​រត់គេច ខ្លួន​តែ​គេច​មិន​រួច​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។ ដកហូត​វត្ថុតាង​រួមមាន​:១.​កាបូបស្ពាយ​ចំនួន​២,២.​ទូរស័ព្ទដៃ ចំនួន​១​គ្រឿង​, ៣. VIZA card ១ ,៤. ម៉ូតូ​ស្កុប​ពី ១​គ្រឿង ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ។​

​ក្រោយពី​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ក៏​បញ្ជូន​ជនសង្ស័យ​និង វត្ថុតាង មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ  ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។

នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​យុវជន​២​នាក់​ពីបទ​ឆក់​កាបូប​ជនបរទេស​

នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​យុវជន​២​នាក់​ពីបទ​ឆក់​កាបូប​ជនបរទេស​

នគរបាល​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​យុវជន​២​នាក់​ពីបទ​ឆក់​កាបូប​ជនបរទេស​