ឆេះ​ផ្ទះ​លក់​ចាប់ហួយ​បំផ្លាញ​ទាំងស្រុង នៅ​ជើងភ្នំ​បាខែង​គឺ​ផ្តើមចេញពី​គំនុំ​ហើយ​លួច​ដុត​ផ្ទះ​

សៀមរាប:  ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​លក់​ចាប់ហួយ ស្ថិតនៅ​ជើងភ្នំ​ប្រាសាទ​បាខែង​ក្នុង​ឧទ្យាន​អង្គរ ត្រូវបាន​អគ្គីភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង​កាលពីដើម​ខែកុម្ភៈ​ឆ្នាំ​២០១៦ កន្លងទៅ​មិនមែន​ឆេះ​ដោយសារ​ទុស្សេ​ខ្សែភ្លើង តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជំហាន​ដំបូង​នោះទេ​។ តាមពិត​ក្រោយពី​ស្រាវជ្រាវ វាំងនន​ខ្មៅ​បាន​បើក​ឡើង​គឺ​ជនដៃដល់​ម្នាក់​ជា អ្នក​លួច​ដុត ដោយសារ​គំនុំ ។​
​   
​លោក​អនុសេនីយ៍ឯក នួន ស​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្ម ទណ្ឌ​បាន​បញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ភឿ រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការដុត​ផ្ទះ​លក់​ចាប់ហួយ​ខាងលើ​។​ជននេះ​ត្រូវបាន​ចាប់ខ្លួន​កាល ពីថ្ងៃ​ទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ដែលជា​ផ្ទះ​របស់ខ្លួន ។​
​    ​
សូមបញ្ជាក់ថា​កាលពី​យប់​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​១៩​និង​៣០​នាទី យប់ មាន​ករណី​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​អ្នកលក់​ឥ​វ៉ាន់​ចាប់ហួយ នៅ​តំបន់​ជើងភ្នំ​បា ខែង​មួយ​ខ្នង នៅ​ចំនុច​ខាងត្បូង​ភ្នំ​បាខែង​ក្នុងព្រៃ​ឧទ្យាន​អង្គរ ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ។​ម្ចាស់​ផ្ទ​ហ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​មានឈ្មោះ យូរ យៀប ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ ។​សម្ភារៈ​ដែល​ខូចខាត​រួមមាន​ផ្ទះមួយ ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​និង​៦​ម៉េ​ត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ម៉ូតូ​មួយគ្រឿង កង់​២​គ្រឿង ទូរ ទស្សន៍​២​គ្រឿង និង​សម្ភារៈ​ក្នុងផ្ទះ​ទាំងស្រុង​ផងដែរ​។​
​   
​ក្រោយពី​ស្រាវជ្រាវ​រួចមក អធិការនគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​ប៉ុ​ស្កិ៍ នគរបាល​សង្កាត់​គោកចក​និង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល  និង​បញ្ជា​ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប កម្លាំង​មាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ ផ្ទះ​ជនសង្ស័យ​តែម្តង​។​
​  
 ​ជនសង្ស័យ​បាន​សារភាពថា កាលពីដើមឆ្នាំ​២០១៦​ខ្លួន​បាន​ដុត​ផ្ទះ​ជនរងគ្រោះ​ម្តង ដែរ តែ​ត្រូវបាន​អ្នកជិតខាង​ជួយ​ពន្លត់​ទាន់ បន្ទាប់មកទៀត​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៦ ជា ថ្ងៃកើតហេតុ ខ្លួន​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្ត​ភ័​ក្រ​ចំនួន​៤​នាក់​នៅ​ជិត​កន្លែងកើតហេតុ ។​ក្រោយមក​ជនសង្ស័យ​បាន​ដើរទៅ​ផ្ទះ ហើយ​យក​ដែកកេះ​និង​បាន​ពរ​កូនតូច​ត្រលប់មក ជាមួយ​ផង​ហើយក៏​ធ្វើ​ការដុត​ជញ្ជាំង​ផ្ទះ​របស់​ជនរងគ្រោះ​អោយ​ឆេះ ហើយ​ជន​នោះ​ក៏​ពរ កូន​មក​អង្គុយ​ផឹកស៊ី​បន្តទៀត​។
​    ​
លោក​អនុសេនីយ៍ឯក នួ​យ ស​ក្កិ​ចំរើន​រិ​ទ្ធ បានបញ្ជាក់​ទៀតថា ក្រោយពី​ភ្លើង​ឆេះ​ខ្លាំ ង ហើយ​ឆោឡោឡើង ជនដៃដល់​ក៏បាន​រត់​មកជួយ​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ ធ្វើ​ហាក់បី ដូចជា​មិនដឹង​រឿង​អ្វី​អញ្ចឹង ។​
​  
 ​ជន​នោះបាន​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀតថា មូលហេតុ​ដែល​ខ្លួន​ដុត​ផ្ទះ​របស់​ជន រងគ្រោះ​ចោល ដោយសារ​កន្លងមក ជនរងគ្រោះ​និង​ជីតា​របស់ខ្លួន​មានការ​ទំនាស់​គ្នា ដោយហេតុនេះ ខ្លួន​មាន​គំនុំ​ក៏​លួច​ដុត​ផ្ទះ​ជនរងគ្រោះ​ចោល​តែម្តង​៕

ឆេះ​ផ្ទះ​លក់​ចាប់ហួយ​បំផ្លាញ​ទាំងស្រុង នៅ​ជើងភ្នំ​បាខែង​គឺ​ផ្តើមចេញពី​គំនុំ​ហើយ​លួច​ដុត​ផ្ទះ​

ឆេះ​ផ្ទះ​លក់​ចាប់ហួយ​បំផ្លាញ​ទាំងស្រុង នៅ​ជើងភ្នំ​បាខែង​គឺ​ផ្តើមចេញពី​គំនុំ​ហើយ​លួច​ដុត​ផ្ទះ​

ឆេះ​ផ្ទះ​លក់​ចាប់ហួយ​បំផ្លាញ​ទាំងស្រុង នៅ​ជើងភ្នំ​បាខែង​គឺ​ផ្តើមចេញពី​គំនុំ​ហើយ​លួច​ដុត​ផ្ទះ​