ថន លក្ខិណា ត្អូញ​ថា មិនមាន​អ្នក​ស្រលាញ់​ស្មោះ​

Doliprane TVC

​កន្លងមក ទោះបី​ជាមាន​ព័ត៌មាន​ថា តារា​សម្តែង និង ពិធី​ការិនី​នាង ថន លក្ខិណា បាន​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​បុរស​ក្នុង និង ក្រៅ​ស្រុក​ជា​ច្រើ​នាក់​ក្តី ប៉ុន្តែ​មកដល់ពេលនេះ តារា​រូបនេះ​នៅ​មិនទាន់​ចាប់បាន​បុរស​ល្អ​ណា​ម្នាក់​មក​ធ្វើជា​គូគាប់​ទ្រនាប់​បេះដូង​នៅឡើយ ។

ថន លក្ខិណា ត្អូញ​ថា មិនមាន​អ្នក​ស្រលាញ់​ស្មោះ​

យ៉ាងណាមិញ​ពេល​ផ្តល់​បទ​សម្ភាស​នៅក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​កញ្ញា លី ច័ន្ទ​សីហា កញ្ញា ថន លក្ខិណា បាន​ប្រាប់ថា នាង​ឃើញ​គេ​រៀបការ នាង​ក៏​ចង់​រៀបការ​ដែរ ។ ប៉ុន្តែ​ធ្វើ​ម៉េច បើ​នាង​គ្មាន​អ្នក​ស្រឡាញ់​ស្មោះ ដែល​អាចឱ្យ​នាង​យកមក​ធ្វើជា​គូគ្រង​បាន ព្រោះ​បុរសស្រឡាញ់​នាង​ភាគច្រើន​មិនសូវមាន​ចំណុច​ល្អ ដូច្នេះហើយ​ទើប​នាង​មិនអាច​ទទួលយកបាន ។

ថន លក្ខិណា ត្អូញ​ថា មិនមាន​អ្នក​ស្រលាញ់​ស្មោះ​

ពាក្យសម្តី​របស់ ថន លក្ខិណា នេះ ថ្វីត្បិតតែ​មិនមាន​ន័យ​ជាក់ច្បាស់​ថា នាង​កំពុង​ស្វែងរក​គូស្រករ​ក្តី ប៉ុន្តែ​ពាក្យសម្តី​ខាងលើនេះ​ប្រៀប​បានជា​សារ​មួយ​ផ្ញើ​ទៅ​បុរសៗ ដែល​តាម​សម្លឹង​នាង ព្រោះ​ចូលមក​ដល់​ឆ្នាំនេះ ទោះបីជា ថន លក្ខិណា មិន​ប្រាប់​អាយុ​ពិត ប៉ុន្តែ​តារា​ស្រី​រូបនេះ​បានបង្ហាញ​ក្តីកង្វល់​ថា នាង​មាន​អាយុ​កាន់តែច្រើន​ហើយ តែ​រឿង​គូ​អនាគត​មិនដឹង​នៅឯណា​នោះទេ ៕​ប្រមាញ់ តារា​

ថន លក្ខិណា ត្អូញ​ថា មិនមាន​អ្នក​ស្រលាញ់​ស្មោះ​

ថន លក្ខិណា ត្អូញ​ថា មិនមាន​អ្នក​ស្រលាញ់​ស្មោះ​

ថន លក្ខិណា ត្អូញ​ថា មិនមាន​អ្នក​ស្រលាញ់​ស្មោះ​

ថន លក្ខិណា ត្អូញ​ថា មិនមាន​អ្នក​ស្រលាញ់​ស្មោះ​