អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់


អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់

តារា​សម្ដែង​សាច់​ស អេឡិច ច័ន្ទ​ត្រា និង​ក្រុម​ការងារ​មួយ​ចំនួន បាន​បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់ ដោយ​នាំ​យក​អំណោយ​សប្បុរស​ទៅ​ចែក​ចាយ​ដល់​កុមារ​ៗ​កំព្រា​នៅ​ទីតាំង​មួយ​ចំនួន និង​ជំនួយ​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ផង។

 

អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់

 

សកម្មភាព​ទាំង​នោះ​ដំបូង​ឡើយ អេឡិច និង​មិត្តភ័ក្ដិ​សិល្បករ​មួយ​ចំនួន បាន​នាំ​យក​សម្ភារ​ខ្លះ​ៗ​ទៅ​ផ្ដល់​ជូន​ប្អូន​ៗ​ដែល​ជា​ក្មេង​កំព្រា​នឹង​ជា​ជន​រងគ្រោះ​លើ​ការ​រំលោភ​បំពាន និង​ជា​ជន​រង​គ្រោះ​លើ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ នៅ​មណ្ឌល​របស់​អ្នក​ស្រី សុម៉ាលី ម៉ម។

 

បន្ត​មក​ទៀត មាន​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រ និង​ផ្ដល់​មូល​និធិ​កុមារ​នៃ​ក្ដី​ស្រលាញ់​ជូន​ដល់​កុមារ​កំព្រា​នៃ​មជ្ឈ​មណ្ឌល​ថែ​ទាំ​កុមារ​ភូមិ​ខៃស៍ ឃុំ​ត្រៃ​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពី។ កម្មវិធី​ចុង​ក្រោយ​ក្រោយ គឺ​តារា​ប្រុស​រូប​នេះ បាន​យក​មូលនិធិ​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

 

អេឡិច ប្រាប់​ថា ក្រោយ​បាន​ចូល​រួម​ធ្វើ​កិច្ច​ទាំង​នេះ លោក​មាន​អារម្មណ៍​រីករាយ និង​ជ្រះ​ថ្លា​ក្នុង​ចិត្ត​ជា​ខ្លាំង។ ” សូម​ជូនពរ​ដល់​បង​ប្អូន​ទាំង​អស់​ដែល​បាន​ចូល​មូលនិធិ​ឲ្យ​មាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ការងារ។ ហើយ​ក៏​សូម​ជូន​បុណ្យ​នេះ​ទៅ​អ្នក​ទាំង​អស់​គ្នា​ផង ទោះ​មិន​បាន​ចូល​រួម​មូលនិធិ​ក៏​ដោយ។ អេឡិច បន្ថែម៕

 

អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់

 

អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់

 

អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់

 

សកម្មភាព​ អេឡិច ច័ន្ទត្រា និង​មិត្តភក្ដិ បាន​នាំ​យក​សម្ភារ​ខ្លះ​ៗ​ទៅ​ផ្ដល់​ជូន​ប្អូន​ៗ​ដែល​ជា​ក្មេង​កំព្រា ​និង​ជា​ជន​រងគ្រោះ​លើ​ការ​រំលោភ​បំពាន​នៅ​មណ្ឌលអ្នក​ស្រី សុម៉ាលី ម៉ម។(រូបថត៖ផ្ដល់​ដោយ អេឡិច)

 

អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់

 

អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់

 

អេឡិច ច័ន្ទត្រា និងជំទាវ យឹម ឆៃលីន ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រ និង​ផ្ដល់​មូល​និធិ​កុមារ​នៃ​ក្ដី​ស្រលាញ់​ជូន​ដល់​កុមារ​កំព្រា​នៃ​មជ្ឈ​ មណ្ឌល​ថែ​ទាំ​កុមារ​ភូមិ​ខៃស៍ ឃុំ​ត្រៃ​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ(រូបថត៖ផ្ដល់​ដោយ អេឡិច)

 

អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់

 

អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់

 

អេឡិច ច័ន្ទត្រា បើក​យុទ្ធនាការ​ចែក​ចាយ​ក្ដី​ស្រឡាញ់

 

សកម្មភាព អេឡិច និង​មិត្តភ័ក្ដិ​នាំ​មូលនិធិ​ទៅ​ផ្ដល់​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។ (រូបថត៖ផ្ដល់​ដោយ អេឡិច)

 

អត្ថបទ៖ ទារិកា