កុំកុំ ​នឹង​ជំនួស ​លី លានជា ​ក្នុង​រឿង XXX3


កុំកុំ ​នឹង​ជំនួស ​លី លានជា ​ក្នុង​រឿង XXX3

យោង​តាម Yahoo ​បាន​បញ្ជាក់​ថា​តារា​សម្ដែង Jet Li (លី លានជា) ​នឹង​មិន​បាន​ចូល​សម្ដែង​ក្នុង​រឿង​ល្បី XXX 3 ​របស់ Vin Diesel បាន​នោះ​ទេ ដែល​ត្រូវ​ជំនួស​វិញ​ដោយ​តារាសម្ដែង Donnie Yen (កុំកុំ​)។

 

កុំកុំ ​នឹង​ជំនួស ​លី លានជា ​ក្នុង​រឿង XXX3

 

អ្នក​ដឹក​នាំ​រឿង XXX3 ​មិន​បាន​បញ្ជាក់​ពី​ហេតុផល​ដែល​ធ្វើ​ឱ្យ លី លានជា ​ត្រូវ​បញ្ចប់​ពី​ការ​ថត​ខ្សែ​ភាពយន្ដ​នេះ​នោះ​ទេ ខណៈ​ដែល​រឿង​បែកធ្លាយ​ថា កុំកុំ ​ជា​អ្នក​មក​ជំនួស​វិញ ក៏​ចេញ​ពី Twitter ​ដែរ ពោល​គឺ​ពួកគេ​កំពុង​តែ​សហការ​គ្នា​ដើម្បី​ថត​រឿង​បែប​វាយ​ប្រហារ​មិន​ប្រណី​មួយ​នេះ។

 

មិន​ត្រឹម​តែ​តារា​ល្បី​ឈ្មោះ​របស់​ប្រទេស​ចិន​ខាង​លើ​ទេ ដែល​ចូល​សម្ដែង​ក្នុង​រឿង “xXx3 ” ឬ “The Return of Xander Cage” ជាមួយ​តារា​សម្ដែង​អាមេរិក ​Vin Diesel ​នេះ ពោល​គឺ​សូម្បី​តែ​​តារា​ក្បាច់​គុន​ថៃ Tony Jaa ​ក៏​វត្តមាន​ផង​ដែរ។

 

XXX ​ជា​រឿង​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដោយសារ​តែ​ជា​ប្រភេទ​រឿង​ស៊ើបអង្កេត​បាញ់​ប្រហារ ហើយ​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន៕

 

កុំកុំ ​នឹង​ជំនួស ​លី លានជា ​ក្នុង​រឿង XXX3

 

កុំកុំ ​នឹង​ជំនួស ​លី លានជា ​ក្នុង​រឿង XXX3

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ yahoo