​គូស្នេហ៍​​ចំណាស់​បំផុត​​មួយ​គូ​​ ​នឹង​ប្រារព្ធ​ខួប​កំណើត១០០​ឆ្នាំ ​រួម​គ្នា


​គូស្នេហ៍​​ចំណាស់​បំផុត​​មួយ​គូ​​ ​នឹង​ប្រារព្ធ​ខួប​កំណើត១០០​ឆ្នាំ ​រួម​គ្នា

​គូស្នេហ៍​យាយ​តា​​ចាស់​ជាង​គេ​បំផុត​​ក្នុង​​​​​ទីក្រុង​កង់បេរ៉ា ​ប្រទេស​អូស្ត្រាលី ​នឹង​​ប្រារព្ធ​​​ខួប​កំណើត​​​​​ ១០០​ឆ្នាំ​រួម​គ្នា ​នៅ​សប្ដាហ៍​ក្រោយ​ ​ដោយ​មាន​ការ​ចូល​រួម​ពី​ចៅ​ៗ​ កូន​ៗ​ ជាច្រើន​​នាក់។

 

​គូស្នេហ៍​​ចំណាស់​បំផុត​​មួយ​គូ​​ ​នឹង​ប្រារព្ធ​ខួប​កំណើត១០០​ឆ្នាំ ​រួម​គ្នា

 

​លោក​តា George Barlin និង​លោក​យាយ Iris Barlin ​​បាន​រៀប​ការ​នៅ​អាយុ ២១​ឆ្នាំ​​​ដូច​គ្នា ​ហើយ​សប្ដាហ៍​ក្រោយ​​​នេះ​​​​ជា​ថ្ងៃ​ខួប​​កំណើត ១០០​​ឆ្នាំ​​ ​ដោយ​​​​ថ្ងៃ​កំណើត​​ពិត​ប្រាកដ​ឃ្លាត​​គ្នា​តែ ៣សប្ដាហ៍​ប៉ុណ្ណោះ។ លោក​​យាយ ​​បាន​ដល់​ថ្ងៃ​ខួប​​កំណើត​នៅ​ចុង​ខែ​មករា​កន្លង​ទៅ ​តែ​រង់​ចាំ​​​​ថ្ងៃ​ខួប​កំណើត​លោក​តា​នៅ​ថ្ងៃ​ទី ១៨​កុម្ភៈ ​ខាង​មុខ ​ដើម្បី​ប្រារព្ធ​​ជាមួយ​គ្នា។​​

 

​​​​​​រឿង​ហេតុ​ដែល​​លោក​​ទាំង​ពីរ​បាន​​ស្គាល់​គ្នា​នោះ ​គឺ​លោក​យាយ Iris Barlin ​​បាន​​​ផ្លាស់​ទៅ​រស់​នៅ​​ទីក្រុង​កង់បេរ៉ា ​ខណៈ​លោក​យាយ​ជា​ក្មេង​តូច​​នៅ​ឡើយ ក្នុង​ឆ្នាំ ១៩២៧។ ​ចំណែក​លោក​តា​ George ​​បាន​​ផ្លាស់​​ទី​​ពី​ក្រុង Taree ​ទៅ​កាន់​ទីក្រុង​កង់បេរ៉ា​ ដូច​គ្នា​​​​ ខណៈ​​នៅ​​​វ័យ​ជំទង់ ​​តែ​បាន​ធ្វើ​ការ​នៅ​ស្ថានីយ​វិទ្យុ 2CA។ ​ច្រើន​ឆ្នាំ​ក្រោយ​មក​ ​លោក​បាន​បង្កើត​ស្ថានីយ​ទូរទស្សន៍​​​ដំបូង​គេ​នៅ​ កង់បេរ៉ា​ ឈ្មោះ​ CTC7 ​ហើយ​ពេល​​នេះ​លោក​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​បិតា​ស្ថានីយ​ទូរទស្សន៍​​​ ប្រចាំ​ទីក្រុង​កង់បេរ៉ា។

 

​លោក​ទាំង​​ពីរ​​បាន​ជួប​គ្នា​​ និង​ចាប់​ចិត្ត​លើ​គ្នា ​នៅ​ក្នុង​​​​មហោស្រព​ភាពយន្ត Capitol ​ដោយ​លោក​យាយ Iris ​ធ្វើការ​ជា​អ្នក​នាំ​ភ្ញៀវ​ចូល​អង្គុយ​​​តាម​កន្លែង។​ ​លោក​តា​​​ដែល​ធ្វើការ​ក្នុង​ស្ថានីយ​វិទ្យុ​ ​តែង​តែ​ឆ្លៀត​​ទៅ​មើល​​​កុន​​​គ្រប់​រឿង​ នៅ​ម៉ោង ១០:៣០នាទី​យប់ ​ រយៈ​ពេល ១០​នាទី​​ចុង​ក្រោយ​ជិត​ចប់​រឿង ​ដើម្បី​បាន​ជួប​លោក​យាយ។

 

​លោក​តា​​​​មាន​ពេល​ទំនេរ​​មួយ​យប់​ប៉ុណ្ណោះ ក្នុង​រយៈ​ពេល ២សប្ដាហ៍ ​​ហើយ​ក៏​បាន​ណាត់​លោក​យាយ​ទៅ​ជជែក​គ្នា ​​នៅ​​ហាង​កាហ្វេ​មួយ រហូត​ដល់​​​​អាយុ ២១​ឆ្នាំ​រៀង​ៗ​ខ្លួន​ ​លោក​ទាំង​ពីរ​បាន​រៀប​ការ​ជាមួយ​គ្នា​តែ​ម្ដង៕

 

​គូស្នេហ៍​​ចំណាស់​បំផុត​​មួយ​គូ​​ ​នឹង​ប្រារព្ធ​ខួប​កំណើត១០០​ឆ្នាំ ​រួម​គ្នា

 

 

​គូស្នេហ៍​​ចំណាស់​បំផុត​​មួយ​គូ​​ ​នឹង​ប្រារព្ធ​ខួប​កំណើត១០០​ឆ្នាំ ​រួម​គ្នា

 

 

​គូស្នេហ៍​​ចំណាស់​បំផុត​​មួយ​គូ​​ ​នឹង​ប្រារព្ធ​ខួប​កំណើត១០០​ឆ្នាំ ​រួម​គ្នា

 

​គូស្នេហ៍​​ចំណាស់​បំផុត​​មួយ​គូ​​ ​នឹង​ប្រារព្ធ​ខួប​កំណើត១០០​ឆ្នាំ ​រួម​គ្នា

 

ចុចអាន៖ ​គូស្នេហ៍​បែក​​​គ្នា​ជាង​៧០​ឆ្នាំ ទើប​ជួប​​​គ្នា​​​វិញ ​​គ្រោង​​ប្រារព្ធ Valentine’s Day

ចុចអាន៖ កូន​នាំ​ម្ដាយ​​​អាយុ​៨៧​ឆ្នាំ​ ដើរ​​​៥​ឆ្នាំ​ បាន​​១២ពាន់​គីឡូម៉ែត្រ

ចុចអាន៖ លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ABC