ឃាត់ខ្លួនជើងខ្លាំង នៅផ្សារព្រៃទទឹង ពីបទព្រួតគ្នាវាយ ម្ចាស់ភាស៊ីបេនរថយន្ត

កំពង់ចាម៖ នគរបាលស្រុកព្រៃឈរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួន បុរសពីរនាក់ និងស្ត្រីម្នាក់ ក្រោយពីពួកគេ បានព្រួតគ្នាវាយទៅលើ ម្ចាស់ភាស៊ីចំណតរថយន្ត នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាល បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តក្រុង ដឹកអ្នកដំណើរ ទៅឈប់លើថ្នាល់ជាតិលេខ៧ ចំណុចមុខឃ្លាំងទឹកសុទ្ធ ហុងហរ័ ភូមិព្រៃ ទទឹងឃុំជ្រៃវៀន ខណៈនោះ មានឈ្មោះ ឆេង សំណាង ភេទ ប្រុស អាយុ ៣៥ឆ្នាំ នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ជាម្ចាស់ម៉ៅការភាស៊ីបេនផ្សារព្រៃទទឹង បានជិៈម៉ូតូ ទៅទារលុយបេនពីរថយន្តក្រុងនោះ ស្រាប់តែមានឈ្មោះ កេត សីហា ភេទ ប្រុស អាយុ ៣២ឆ្នាំ, ឈ្មោះ កេត បញ្ញា ភេទ ប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ កេត នារី ភេទ ស្រី អាយុ ២៨ឆ្នាំ នៅភូមិព្រៃទទឹង ទាំងអស់គ្នាជាបងប្អូនបង្កើត ជិៈរថយន្តតូច១គ្រឿង ទៅសួរនាំពីរឿងទាលុយបេន បង្កអោយមានទំនាស់រហូត មានជម្លោះវាយតប់គ្នា ទៅវិញទៅមក បណ្តាលអោយមានរបួសឈ្មោះ កេត សីហា, ឈ្មោះ កេត បញ្ញា និង ឈ្មោះ ឆេងសំណាង (របួសស្រាលទាំងអស់គ្នា)។

ក្រោយពីកើតហេតុ មន្រ្តីនគរបាល បានហៅជនទាំង ៤នាក់ខាងលើ មកអធិការដ្ឋានសាកសួរ កសាងសំណុំរឿតាមនិតិវិធី។ មន្ត្រីនគរបាលមូលដ្ឋាន បានរំលឹកថា ១ឆ្នាំកន្លងទៅក្រុមនេះ បានអុកឡុក និងបង្កភាពអាណាធិប្បតេយ្យ នៅតំបន់នេះ ម្តងរួចមកហើយ តែដោយមសាម៊ីខ្លួន បានសារភាព សុំទោសថែមទាំង ធ្វើកិច្ចសន្យា ទើបអាជ្ញាធរមានសមត្ថកិច្ចយើង សុខចឹត្តលើកលែងម្តង។  ប៉ុន្តែសំរាប់លើកនេះ សមត្ថកិច្ចត្រូវតែអនុវត្តាមតច្បាប់ ហើយថែមទាំងបូករឿងចាស់ជាមួយថែមទៀតផង៕

ឃាត់ខ្លួនជើងខ្លាំង នៅផ្សារព្រៃទទឹង ពីបទព្រួតគ្នាវាយ ម្ចាស់ភាស៊ីបេនរថយន្ត

ឃាត់ខ្លួនជើងខ្លាំង នៅផ្សារព្រៃទទឹង ពីបទព្រួតគ្នាវាយ ម្ចាស់ភាស៊ីបេនរថយន្ត

ឃាត់ខ្លួនជើងខ្លាំង នៅផ្សារព្រៃទទឹង ពីបទព្រួតគ្នាវាយ ម្ចាស់ភាស៊ីបេនរថយន្ត