បើកការដ្ឋានសាងសង់ មជ្ឈមណ្ឌល ហ្វឹកហ្វឺក កីឡាប្រដាល់យុវជន ជំនាន់ថ្មីនៅខេត្តកណ្តាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ អង្គការកុមារអរុណរះ ទីតាំងស្ថិតនៅភូមិទួលក្រសាំង ឃុំរកា ខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានរៀបចំពិធីបើក ការដ្ឋានសាងសង់ មជ្ឈមណ្ឌល ហ្វឹកហ្វឺកកីឡា ប្រដាល់យុវជនជំនាន់ថ្មី ក្នុងគោលបំណងសហការរៀបចំ មជ្ឈមណ្ឌលហ្វឹកហ្វឺកកីឡាប្រដាល់ ថ្នាក់ជាតិ ឆ្ពោះ ទៅកាន់ព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់កម្ពុជា និងអង្គការអរុណរះ កម្ពុជាចុះអនុស្សរណៈយោគយល់គ្នា (MOU) កន្លងមក។

ក្នុងឳកាសពិធីបើក ការដ្ឋានសាងសង់នេះ ដោយមានការអញ្ជើញចូលរួម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា, លោក តែម ម៉ឺន ជាប្រធាន សហព័ន្ធកីឡាប្រដាល់កម្ពុជា ,លោកស្រី ហ្សេរ៉ាល់ឌីន ខុស្ស ជាប្រធាន អង្គការអរុណរះកម្ពុជា និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាព្រមទាំង មន្ត្រីក្រោមឳវាទ ជាច្រើនរូបទៀត។

លោកស្រី ហ្សេរ៉ាល់ឌីន ខុស្ស ជាប្រធានអង្គការអរុណរះបានថ្លែងថា អង្គការអរុណរះ គឺជាអង្គការមនុស្សធម៌មួយដែលតែងតែ ស្វែងរកនូវជំនួយ ហើយវាជារឿងមួយ ដ៏រំភើបអស្ចារ្យនៅពេលសហព័ន្ធ កីឡាប្រដាល់ បានចុះ MOU ផ្តល់ជាហិរញ្ញប្បាទានសម្រាប់សាងសង អាគាររដ្ឋដើម្បីការហ្វឹកហាត់ នៃសិល្បៈកីឡាប្រដាល់។ ព្រោះកីឡាជាឧបករណ៍មួយ ដ៏សម្រាប់ដែលយើងប្រើប្រាស់ ដើម្បីជួយដល់កុមារឲ្យ ជៀសផុតពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ចំពោះអង្គការអរុណរះ មានកីឡាជាច្រើន ប្រភេទ ៖ បាល់ទាត់, វាយកូនបាល់,ហែលទឹក ,បាល់ទះ ឥឡូវពេលនេះយើងមានកីឡាប្រដាល់មួយទៀត វាមិនមែនតែសម្រាប់កុមារ នៅក្នុងអង្គការអរុណរះ ប៉ុណ្ណោះ ទេក៏ជាសម្រាប់កុមារតាមភូមិជិតខាង និងបណ្តាខេត្តនានា។

លោក តែម ម៉ឺន ជាប្រធានសហព័ន្ធ កីឡាប្រដាល់កម្ពុជា បានមានប្រសាសន៍ថា ផែនការសកម្មភាពអភិវឌ្ឍន៍កីឡាប្រដាល់ឆ្ពោះទៅឆ្នាំ២០២៣ សហព័ន្ធកីឡាប្រដាល់ កម្ពុជាបាន ចុះអនុស្សរណៈយោគយល់គ្នា (MOU)។

អង្គការអរុណរះកម្ពុជា ដើម្បីប្រមូលកុមានរដែលមានពេទកោសល្យ ខាងកីឡាប្រដាល់មកហាត់ហ្វឹកហឺ្វន និងអង្គការអរុណរះ កម្ពុជាបានឯកភាពគ្នាទទួលខុសត្រូវ លើកការជ្រើសរើសយុវជនជំនាន់ថ្មី មកហ្វឹកហាត់ ហើយមជ្ឈមណ្ឌលធានាផ្តល់ កន្លែងស្នាក់នៅ រៀនសូត្រ ថែទាំសុខភាព៕

បើកការដ្ឋានសាងសង់ មជ្ឈមណ្ឌល ហ្វឹកហ្វឺក កីឡាប្រដាល់យុវជន ជំនាន់ថ្មីនៅខេត្តកណ្តាល

បើកការដ្ឋានសាងសង់ មជ្ឈមណ្ឌល ហ្វឹកហ្វឺក កីឡាប្រដាល់យុវជន ជំនាន់ថ្មីនៅខេត្តកណ្តាល

បើកការដ្ឋានសាងសង់ មជ្ឈមណ្ឌល ហ្វឹកហ្វឺក កីឡាប្រដាល់យុវជន ជំនាន់ថ្មីនៅខេត្តកណ្តាល