​​​​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ មនុស្ស​ជាង​​២ពាន់​នាក់​​​រត់​កម្សាន្ត​នៅ​កោះ​ពេជ្រ

​​ក្នុង​ទិវា​​ថ្ងៃ​បុណ្យ​​នៃ​សេចក្ដី​ស្រលាញ់​​​​ព្រឹក​​ថ្ងៃ​ទី១៤ ​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​នេះ​ មនុស្ស​ជាង​​២​ពាន់​នាក់​រត់​កម្សាន្ត​យ៉ាង​សប្បាយ​​នៅ​កោះ​ពេជ្រ​  ក្នុង​កម្ម​វិធី​ដែល​​​មាន​ឈ្មោះ​ថា “ស្រ្តី​​ និង​កីឡា រត់​ដើម្បី​សេចក្ដី​ស្រលាញ់”។

​​​​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ មនុស្ស​ជាង​​២ពាន់​នាក់​​​រត់​កម្សាន្ត​នៅ​កោះ​ពេជ្រ

​​​​លោក​ជំទាវ​ ម៉ក់ វណ្ណស៊ីថា ​ប្រធាន​គណៈកម្មាធិការ​​​ស្រ្តី​ និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​​​កម្ម​វិធី​នេះ​មាន​មនុស្ស​ចូល​រួម​រត់​កម្សាន្ត​ចំនួន​ជាង ២៦០០​នាក់​ ដោយ​រត់​ប្រណាំង​ជា​លក្ខណ​​កម្សាន្ត​សប្បាយ។ កម្ម​វិធី​​នេះ​ ​បង្កើត​ឡើង​ក្នុង​គោល​បំណង ​បញ្ជាក់​ដល់​យុវជន​ យុវនារី​​កម្ពុជា​​​យល់​ដឹង​ឲ្យ​បាន​ច្បាស់​​ពី​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ ជៀសវាង​​ការ​ប្រព្រឹត្ត​ខុស​​ក្នុង​ផ្លូវ​​ដែល​ប្រាសចាក​ នឹង​​ក្រម​សីលធម៌​នារី​ខ្មែរ។

ចំណែក ​លោក​ជំទាវ​ អ៊ឹង កន្ថា​ផាវី​​ រដ្ឋ​មន្ត្រី​​ក្រសួង​កិច្ចការ​នារី​​ ក៏​​បាន​បញ្ជាក់​ផង​ដែរ​ថា ​យុវជន​ យុវនារី​ ​​អាច​បង្ហាញ​​ក្ដី​ស្រលាញ់​​ ដល់​ឪពុក​ម្ដាយ ​។ ​​ក្រៅ​ពី​នេះ​​យុវជន​ យុវនារី​អាច​បង្ហាញ​ក្ដី​ស្រលាញ់​​ដល់​​មិត្តភ័ក្ដិ​​​​ ដោយ​ភាព​ថ្ងៃ​ថ្នូរ​។

​​​​​ការ​ប្រកួត​រត់​កម្សាន្ត​​​ចម្ងាយ​៥​គីឡូម៉ែត្រ​​ ​មាន​​​៤​វិញ្ញាសា​គឺ​រត់​ក្រោម​អាយុ​១៥​ឆ្នាំ​ រត់​ចាប់​ពី​អាយុ​១៦ ដល់​៣០​ឆ្នាំ​ រត់​ចាប់​ពី​អាយុ​៣១ ឡើង​ទៅ និង​​ដើរ​​ចង​ជើង​ជា​គូ​២០០ ម៉ែត្រ៕

​​​​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ មនុស្ស​ជាង​​២ពាន់​នាក់​​​រត់​កម្សាន្ត​នៅ​កោះ​ពេជ្រ

​​​​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ មនុស្ស​ជាង​​២ពាន់​នាក់​​​រត់​កម្សាន្ត​នៅ​កោះ​ពេជ្រ

​​​​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ មនុស្ស​ជាង​​២ពាន់​នាក់​​​រត់​កម្សាន្ត​នៅ​កោះ​ពេជ្រ

​​​​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ មនុស្ស​ជាង​​២ពាន់​នាក់​​​រត់​កម្សាន្ត​នៅ​កោះ​ពេជ្រ

​​​​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ មនុស្ស​ជាង​​២ពាន់​នាក់​​​រត់​កម្សាន្ត​នៅ​កោះ​ពេជ្រ

​​​​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ មនុស្ស​ជាង​​២ពាន់​នាក់​​​រត់​កម្សាន្ត​នៅ​កោះ​ពេជ្រ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​