អ៊ុន សុទ្ធា ប្រកាសឡើង​តម្លៃ​ខ្លួន ​៨០​ភាគរយ​

Doliprane TVC

​អ៊ុន សុទ្ធា គឺជា​តារា​សម្តែង​ប្រុស មួយរូប ដែល មានឈ្មោះ​ល្បី​គួ​សម​នៅក្នុង​ពិភព​សិល្បៈ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។​ហើយ​ថ្មីៗ​នេះ លោក​ក៏​ទើបតែ​ឈាន​ជើង​ចូល​សម្តែង​ភាពយន្ត​ឱ្យ​ក្រុមហ៊ុន​ហូ​វី​លី​ដ​បាន​មួយ​រឿង​មកហើយ​ដែរ តែ​លោក​មិនទាន់​អាច​ប្រាប់​ចំណងជើង​បានទេ​។​

​ការឡើង​កូដ​នេះ ធ្វើឱ្យ អ៊ុន សុទ្ធា កាន់តែ​មានឈ្មោះ​បោះ​សំឡេង និង​មាន​ការងារ​សម្តែង​កាន់តែ​ច្រើនឡើងៗ ព្រោះ​មាន​ផលិតករ​ជាច្រើន​ត្រូវការ​វត្តមាន​លោក​នៅក្នុង​ខ្សែភាពយន្ត​របស់គេ​។ ជាក់ស្តែង​គ្រាន់តែ​ចូលឆ្នាំ​២០១៦ ទើបតែ​បាន​រយៈពេល​ជាង​មួយខែ​មកនេះ លោក អ៊ុន សុទ្ធា បាន​ប្រាប់ថា លោក​បានធ្វើ​កុងត្រា​ថត​ខ្សែភាពយន្ត​បាន​ចំនួន​ប្រាំ​រឿង​រួចមកហើយ ហើយ ក្នុងចំណោម​រឿង​ទាំង​ប្រាំ​នេះ បានចាប់ផ្តើម​ថត​បាន​ពីរ​រឿង​ហើយ​ដែរ គឺ​រឿង “​ណា​រ៉ូ សុ​ម៉ាលី​” និង​រឿង “​រនាំង​វណ្ណៈ​” ដោយឡែក​រឿង​បី​ផ្សេងទៀត លោក​មិនទាន់​អាច​ប្រាប់​ចំណងជើង​បានទេ ព្រោះ​ខាង​ក្រុមហ៊ុន​គេ​មិន​អនុញ្ញាត​។​

អ៊ុន សុទ្ធា ប្រកាសឡើង​តម្លៃ​ខ្លួន ​៨០​ភាគរយ​

ព្រោះតែ​ទីផ្សារការងារ​កាន់តែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នេះហើយ លោក អ៊ុន សុទ្ធា ក៏បាន​ប្រាប់ថា ចូលដល់​ឆ្នាំ​២០១៦​នេះ លោក​បាន​ដំឡើង​តម្លៃ​ខ្លួន​ក្នុងការ​សម្តែង​ខ្សែភាពយន្ត រហូតដល់​៨០​ភាគរយ​។ ហើយ​ការដំឡើង​តម្លៃ​ខ្លួន​នេះ ខាង​ផលិតករ​គេ​ក៏​មិន​ថា​អី​ដែរ ព្រោះ​អ្នក​សម្តែង​ឥឡូវ​គឺ​ត្រូវ​រាប់​រង​ការ​ស្លៀកពាក់​ដោយ​ខ្លួនឯង រួមជាមួយ​សាំង​ឡាន​ខ្លួនឯង​ផងដែរ​។ ដូច្នេះហើយ​ដើម្បី​សល់​ពី​ការចំណាយ​លោក​ត្រូវតែ​ដំឡើង តម្លៃ​ខ្លួន​ខ្ពស់​បន្តិច​ទើប​អាច​សល់​លុយ​ខ្លះ​៕ ប្រមាញ់​តារា​
អ៊ុន សុទ្ធា ប្រកាសឡើង​តម្លៃ​ខ្លួន ​៨០​ភាគរយ​ អ៊ុន សុទ្ធា ប្រកាសឡើង​តម្លៃ​ខ្លួន ​៨០​ភាគរយ​ អ៊ុន សុទ្ធា ប្រកាសឡើង​តម្លៃ​ខ្លួន ​៨០​ភាគរយ​ អ៊ុន សុទ្ធា ប្រកាសឡើង​តម្លៃ​ខ្លួន ​៨០​ភាគរយ​