ប្តី​ប្ដឹង​ប្រពន្ធ​ឲ្យ​ជាប់គុក ៦ ឆ្នាំ ពីបទ​ខ្ជិល​ចម្អិន​អាហារ និង សម្អាតផ្ទះ

Doliprane TVC

​នេះ​ជា​ព័ត៌មាន​មួយ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ដែល​បាន​កើតឡើង​ចំពោះ​ប្ដី​ប្រពន្ធ​ជនជាតិ​អ៊ីតាលី​មួយគូ ដោយ​បុរស​ជា​ប្ដី​បានដាក់​ពាក្យ​ប្តឹង​ប្រពន្ធ​របស់គាត់​ពីបទ «​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​នៅក្នុង​គ្រួសារ​» ព្រោះ​ប្រពន្ធ​របស់គាត់​មិនដែល​ជួយ​ចម្អិន​អាហារ និង សម្អាតផ្ទះ​ឲ្យ​សម​នឹង​តួនាទី​ខ្លួន​ជា​ភរិយា​នោះឡើយ ។

ហើយ​ចំពោះ​ករណី​នេះដែរ​នឹងត្រូវ​ផ្ដន្ទាទោស​ឲ្យ​ភាគី​ខាង​ប្រពន្ធ បម្រើការ​នៅក្នុង​គុក​(​អ្នកបម្រើ​នៅក្នុង​គុក​)​រយៈពេល ៦ ឆ្នាំ បើសិនជា​រឿងនេះ​ជាការ​ពិត​ដូច​អ្វីដែល​ភាគី​ខាង​ប្ដី​បាន​ចោទប្រកាន់​ពិតមែន ។ ជាមួយគ្នានេះដែរ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​បាន​បន្ថែមទៀតថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រពន្ធ​របស់គាត់​ថែមទាំង​បណ្ដេញ​រូបគាត់​មិន​ឲ្យ​គេង​នៅក្នុង​បន្ទប់​ជាមួយគ្នា​ទៀតផង ។

​គួរ​បញ្ជាក់ដែរថា សម្រាប់​ករណី​ស្ត្រី​ដែលជា​ប្រពន្ធ​ខ្ជិល​ធ្វើ​កិច្ចការ​ផ្ទះ​ខាងលើនេះ​នឹងត្រូវ​កាត់ក្ដី​នៅ​ខែតុលា ឆ្នាំនេះ ហើយ​បើសិនជា​រកឃើញថា នាង​ជា​ប្រពន្ធ​ម្នាក់​ដែល​ខ្ជិល​ធ្វើ​អាហារ និង សម្អាតផ្ទះ ដូច​នៅក្នុង​ពាក្យបណ្ដឹង​របស់​បុរស​ជា​ប្ដី​ពិតមែន​នោះ នាង​នឹងត្រូវ​រស់នៅក្នុង​គុក​រយៈពេល ៦ ឆ្នាំ ៕    (​ប្រភព​៖ ខេ​អេស​អែ​ស​អិ​ម​) កុសល​
​ ​