ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ ​លោក ស៊ុ​យ សែ​ម ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កែប្រែ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ជូន​ដល់​អាជីវករ​រ៉ែ អាច​ជីក​យក​អាច​ម៌​ដី​លក់ ជា​លក្ខណៈ​គ្រួសារ​ខ្នាត​តូចតាច​ និង​អាជីវកម្ម​ខ្នាត​ធំ​ ។ ​ការ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច ​ត្រូវ​សុំ​អាជ្ញា​ប័ណ្ណ​ ឬ​ផ្តល់​អាជ្ញា​ប័ណ្ណ​ត្រឹមតែ​មន្ត្រីឃុំ​-​សង្កាត់ តែ​អាជីវកម្ម​ខ្នាត​​ធំ​ត្រូវ​សុំ​អាជ្ញា​ប័ណ្ណ​ពី​មន្ទីរ​រ៉ែ​ និង​ថាមពល ​រាជធានី​/​ខេត្ត​សា​ម៉ី​ ។

សេចក្តី​ប្រកាស​របស់​ក្រសួង​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោករដ្ឋមន្ត្រី​ ស៊ុ​យ សែ​ម​ បាន​សម្រេច​លើ​ប្រកាស​ចំនួន​៣​ប្រការ ​ដែល​តម្រូវ​ឲ្យ​មន្ត្រី​ចាប់តាំងពី​អគ្គនាយក​រហូត​ដល់​​ប្រធាន​មន្ត្រី​រ៉ៃ​ និង​ថាមពល រាជធានី/ខេត្ត ត្រូវ​អនុវត្ត​តាម​ការ​សម្រេច​នៃ​ប្រកាស​នេះ​ ។

ប្រការ​១ ៖​ ប្រការ​នេះ​មាន​គោលបំណង​ពង្រឹង​ការ​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​ជីក​យក​អាច​ម៌​ដី​ជា​លក្ខណៈ​សិប្បកម្ម ​និង​ចល័ត​ព្រមទាំង​ជួយ​សម្រួល​ដល់​ការ​ដោះស្រាយ​តម្រូវ​ការ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់​ជនបទ ក៍​ជា​ការ​សម្រួល​បែបបទ​ និង​នីតិវិធី​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​ធនធាន​រ៉ែ​របស់​អាជីវករ​ខ្នាត​តូច​ៗ ​។
រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល ​បាន​លើក​ឡើង​ថា​ ​ប្រការ​២ ​ប្រការ​៧​នៃ​ប្រកាស​លេខ​៥២០រថ​.​រស ​ចុះ​ថ្ងៃ​ទី​១៩ ​ខែធ្នូ ឆ្នាំ​២០១៤ ​ស្តី​ពី​នីតិវិធី​បែបបទ ​និង​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ និង​អាជ្ញា​ប័ណ្ណ​អណ្តូងរ៉ែ​​ និង​ការដ្ឋាន​វាយ​ថ្ម​សម្រាប់​គោលបំណង​អាជីវកម្ម​ក្រូ​ស ខ្សាច់​ ដីឥដ្ឋ​ និង​ដី​ល្បាប់​ ត្រូវ​ជំនួស​ដោយ​ប្រការ​៧ (ថ្មី)​ ដូច​តទៅ​ ៖

​​អាជ្ញា​ប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ផ្តល់​ចំពោះតែ​ប្រជាពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ ​និង​សម្រាប់​គោលបំណង​ធ្វើ​អាជីវកម្ម​ស្រប​តាម​លក្ខណៈ​ដូច​ខាងក្រោម​​ ​អាជីវកម្ម​ខ្នាត​តូច​ដែល​មាន​ផ្ទៃដី​មិន​លើស​ពី​១​ហិ​កតា​ និង​ជម្រៅ​មិន​លើស​ពី​៥​ម៉ែត្រ​ និង​មាន​លក្ខណៈ​ជា​គ្រួសារ​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​មិន​លើស​ពី​៧​នាក់​ និង​ឧបករណ៍​សម្ភារ​សាមញ្ញ​ដែល​មាន​ក្នុង​មូលដ្ឋាន ​។

ក្រសួង​រ៉ែ​ និង​ថាមពល​បាន​លើក​ឡើង​ថា​ ដោយឡែក​ សកម្មភាព​ជីក​យក​អាច​ម៌​ដី​សម្រាប់​ប្រើប្រាស់​ក្នុង​មូលដ្ឋាន​ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម​ ​១-រាល់​សកម្មភាព​ជីក​យក​អាច​ម៍ដី​ដើម្បី​ប្រើប្រាស់​ដែល​មាន​ទំហំ​ផ្ទៃក្រឡា​លើស​ពី​៣០០​ម៉ែត្រការ៉េ​ និង​ជម្រៅ​មិន​លើស​ពី​៣​ម៉ែត្រ​ ត្រូវ​មាន​​ការ​អនុញ្ញាតពី​អាជ្ញាធរ​ឃុំ​សង្កាត់​ដែល​ទីតាំង​ជីក​យក​អាច​ម៌​ដី​នោះ​តាំងនៅ ​។

២-​រាល់​សកម្មភាព​ជីក​យក​អាច​ម៌ ដើម្បី​ប្រើប្រាស់​ដែល​មាន​ទំហំ​ផ្ទៃក្រឡា​ចាប់ពី​៣០១​ម៉ែត្រក្រឡា​ដល់​១០០០០​ម៉ែត្រក្រឡា​ និង​ជម្រៅ​មិន​លើស​ពី​៥​ម៉ែត្រ​ត្រូវ​មាន​អាជ្ញា​ប័ណ្ណ​សិប្បកម្ម​ធ​មន​ធាន​រ៉ែ​ចេញពី​មន្ទីរ​រ៉ែ​និង​ថាមពល រាជធានី​/ខេត្ត​ ៕​​