​ក្របខ័ណ្ឌ​លីក​កំពូល​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៦ មាន​ត្រឹម​​តែ​៩០​ប្រកួត

ការ​ប្រកួត​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៦( Metfone Cambodian League 2016) ដែល​ជា​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា​នោះ គឺ​មាន​ការ​ប្រកួត​ត្រឹម​តែ​៩០​ប្រកួត​ប៉ុណ្ណោះ គឺ​តិច​ជាង​​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០១៥ ដែល​មាន​​សរុប​រហូត​ដល់​១៤០ប្រកួត​ឯណោះ។

cam-soccerបើ​តាម​កម្ម​វិធី​ប្រកួត​ទាំង​២​ជើង ​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ដែល​យើង​ទើប​ទទួល​បាន​នោះ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៦ គឺ​មាន​ការ​ប្រកួត​ក្រៅ​ទឹក​ដី និង​ក្នុង​ទឹក​ដី ដូច​កាល​ពីឆ្នាំ​២០១៥​ដែរ ប៉ុន្តែ​ការ​ថយចុះ​នៃ​ចំនួន​ការ​ប្រកួត​​នេះ ដោយសារ​​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ ​មាន​តែ​​ក្រុម​ចំនួន​១០​ប៉ុណ្ណោះ​បាន​ចូល​រួម គឺ​បាត់​​២​ក្រុម ហើយ​រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​តម្រូវ​ឲ្យ​មាន​ការ​ប្រកួត​តែ​២​ជើង​ប៉ុណ្ណោះ រួច​បូក​សរុប​លទ្ធ​ផល​រក​ក្រុម​ម្ចាស់​ជើង​ឯក​តែ​ម្តង ដោយ​មិន​មាន​ការ​ប្រកួត​វគ្គ​ខ្វែង និង​វគ្គ​ផ្តាច់​ព្រ័ត្រ ដូច​កាល​ពី​ឆ្នាំ​​២០១៥​នោះ​ឡើយ។

ចំពោះ​កម្ម​វិធី​ប្រកួត ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៦នេះ គឺ​ត្រូវ​ធ្វើ​ការ​ប្រកួត​រៀលរាល់​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ ហើយ​ការ​ប្រកួត​បើក​ឆាក នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែកុម្ភៈ ខាង​មុខ​នេះ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦។ ចំណែក​កម្ម​វិធី​​ និង​កាល​បរិច្ឆេទនៃ​ការ​ប្រកួត​ទាំង​៩០​ដង មាន​ដូច​ខាង​ក្រោម៖