សមត្ថកិច្ច បញ្ជូនជនដៃ​ដល់ សម្លាប់កាត់ក្បាល​ ទៅតុលាការហើយ

ខេត្តសៀមរាប ៖​ ​បើតាមអ្នកឆ្លើយឆ្លង​ ព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​​​ជនដៃដល់ដែលសម្លាប់កាត់​ក្បាលស្រ្តីម្នាក់​នៅផ្ទះសំណាក់"​បា្រសាទកែវ" ​ ក្នុងក្រុងសៀមរាប​បង្កការភ្ញាក់ផ្អើល​ ​ទូទំាងប្រទេស កាលពីថ្ងៃទី១៣កុម្ភៈម្សិលមិញ​ ​ឈ្មោះ ចាន់ ឆាយ៉ា ​ហៅ ​ភារ៉ាត់ អាយុ៤០ឆ្នាំ​ ​ជាអ្នកនំាភ្ញៀវទេសចរថៃ​ ​រស់នៅក្នុងភូមិព្រៃចាក សង្កាត់​គោកដូង​ ក្រុងសៀមរាប​ បានត្រូវសមត្ថកិច្ចបញ្ជូន​ ទៅសាលាដំបូងខេត្ត​ហើយដើម្បីចាត់ការតាមច្បាប់។

បើតាមចម្លើយសារភាព ​របស់ជនដៃដល់បានឲ្យដឹងថា ​ ​មូលហេតុដែលគេសម្លាប់ស្រ្តីឈ្មោះ​ ​ឡេន សិលា អាយុ២៤ឆ្នាំ ​ ​រស់នៅក្នុងភូមិបឹងខ្នាត​​ ឃុំខ្នាត ស្រុកពួកនោះ ដោយសារខឹងម្តាយ​ជនរងគ្រោះមិនលើកកូនស្រីឲ្យខ្លួន ​ ​ព្រោះតែគ្មានឯកសារ​បញ្ជាក់ពី​អត្រានុកូលដ្ឋានច្បាស់លាស់ ។

សមត្ថកិច្ច បញ្ជូនជនដៃ​ដល់ សម្លាប់កាត់ក្បាល​ ទៅតុលាការហើយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត