បុរសជនជាតិ​សិង្ហ​បុរីវ័យ ៥៥ឆ្នាំម្នាក់ ត្រូវជាប់​ពន្ធនាគារ​ បន្ទាប់ពី​តុលាការ​សម្រេច កាត់ទោស​ពី​បទរំលោភ​ សេពសន្ធវៈ​លើកូន ចិញ្ចឹមអាយុ ១២ឆ្នាំ

សិង្ហបុរី៖ បុរសជនជាតិសិង្ហបុរីម្នាក់ ត្រូវតុលាការវិនិច្ឆ័យ ទោសឲ្យជាប់ពន្ធនាគារ កាលពីថ្ងៃសុក្រម្សិលមិញនេះ ពីបទរំលោភសេពសន្ធវៈ លើកូនស្រីចិញ្ចឹម របស់ខ្លួនអាយុ១២ឆ្នាំ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា បុរសជនជាតិសិង្ហបុរីម្នាក់ បានធ្វើសកម្មភាពរំលោភសេពសន្ធវៈ និងធ្វើបាបលើ រូបរាងកាយ កុមារីអាយុ១២ឆ្នាំ ដែលគេស្គាល់ថានាងជាកូនចិញ្ចឹម របស់បុរសម្នាក់នេះ តាំងពីឆ្នាំ ២០១១ ម្ល៉េះ ទើបមកដល់ថ្ងៃសុក្រម្សិលមិញនេះ តុលាការសម្រេច កាត់ទោសឲ្យជាប់ពន្ធនាគារ ។ ទណ្ឌិតរូបនេះមិនបាន បញ្ជាក់អំពីអត្តសញ្ញាណ ក្មេងស្រីនោះទេ ។

បើតាមសម្តីរបស់ម្តាយ កុមារីរងគ្រោះបានប្រាប់ឲ្យដឹងថា សកម្មភាពដែល បុរសជាប្តីបានធ្វើសកម្មភាព រំលោភសេពសន្ធវៈ លើកុមារីជាកូនចិញ្ចឹមនោះ គឺធ្វើនៅពេលយប់ ខណៈដែលក្មេងស្រី ចូលទៅបន្ទោរបង់ នៅក្នុងបង្គន់ ហើយពេលនាងត្រឡប់មករកដេកវិញ ប្តីរបស់នាងបានបិទភ្លើង និងទាញកុមារីចូល ក្នុងបន្ទប់ទឹកដាំក្បាលចុះ រួចធ្វើសកម្មភាព រំលោភតែម្តង ។

ស្ត្រីជាប្រពន្ធបានបណ្តេញ បុរសម្នាក់នេះចេញពីផ្ទះ តែមិនបានរាយការណ៍ ភ្លាមៗទៅសមត្ថកិច្ចឡើយ ។ រហូតមកដល់ឆ្នាំ២០១៤ ទើបកុមារីត្រូវបានអង្គការ មួយជួយដល់សិទ្ធិកុមារ បាននាំនាងទៅដាក់ ពាក្យបណ្តឹង និងឲ្យតុលាការវិនិច្ឆ័យ ទោសឳពុករូបនេះទៅតាមផ្លូវច្បាប់ ។

ចំពោះច្បាប់នៅសិង្ហបុរី បើសិនក្មេងស្រីមាន អាយុក្រោម១៤ឆ្នាំ អ្នកដែលរំលោភ លើកុមាររងគ្រោះត្រូវដាក់ ពន្ធនាគារលើសពី៥ឆ្នាំ និងលើសពីនេះ ៕

បុរសជនជាតិ​សិង្ហ​បុរីវ័យ ៥៥ឆ្នាំម្នាក់ ត្រូវជាប់​ពន្ធនាគារ​ បន្ទាប់ពី​តុលាការ​សម្រេច កាត់ទោស​ពី​បទរំលោភ​ សេពសន្ធវៈ​លើកូន ចិញ្ចឹមអាយុ ១២ឆ្នាំ