មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម យក​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ប្រែក្លាយជា​យុទ្ធនាការ​បរិច្ចាគ​ឈាម​

ភ្នំពេញ:  ក្នុង​ឳ​កាស​ដែល​ប្រជាពលរដ្ឋ និង​យុវវ័យ​កម្ពុជា មួយចំនួន នៅ​ទូទាំងប្រទេស កំពុងតែ​យល់ច្រឡំ​ថា ទិវា​នៃ​ក្តី​ស្រលាញ់ ១៤​កុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សា និង​ប្រព្រឹត្ត​នូវ​ទង្វើ​ប្រាស់ចាក សីលធម៌ ប្រពៃណី​វប្បធម៌​ខ្មែរ នោះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានប្រែក្លាយ​ថ្ងៃ​ទិវា នៃ​ក្តី​ស្រលាញ់​មក​ធ្វើ ជា​យុទ្ធនា​ការបរិច្ចាគ​ឈាម​ជំនួស​ទៅវិញ  ដែលមាន​ការចូលរួម​ពី​យុវ​វជន សិស្ស និស្សិត និង​ប្រជាជន​ទូទៅ​ប្រមាណ ជិត​៧០០​នាក់ នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​។​

​ស្រប​ពេលដែល​ប្រជាពលរដ្ឋ និង​យុវវ័យ​កម្ពុជា​មួយចំនួន នៅ​ទូទាំងប្រទេស កំពុងតែ​យល់ច្រឡំ​ថា ទិវា​នៃ​ក្តី​ស្រលាញ់ ១៤​កុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សារ និង​ប្រព្រឹត្ត​នូវ​ទង្វើ​ប្រាស់ចាក សីលធម៌ ប្រពៃណី​វប្បធម៌​ខ្មែរ នោះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ប្រែក្លាយ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​មក​ធ្វើ ជា​យុទ្ធនា​ការបរិច្ចាគ​ឈាម ដែលមាន​ការចូលរួម​ពី​យុវ​វជន សិស្ស និស្សិត និង​ប្រជាជន​ទូទៅ​ប្រមាណ ជិត​៧០០​នាក់ នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង កាល​ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ ២០១៦​នេះ​។

​លោក វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បានលើកឡើង ក្នុង​ពិធី​ផ្តល់​ឈាម​នេះ​ថា យុទ្ធនាការ​បរិច្ចាគ​ឈាម ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ គឺធ្វើឡើង  ដើម្បី​បង្កលក្ខណៈ​ឲ្យ​យុវជន យុវនារី ប្រជាជន​ទូទៅ​ចែករំលែក​ក្តី​ស្រលាញ់​របស់​ពួកគេ ដោយ​ចូលរួម​បរិច្ចាគ​ឈាម​ជួយ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម និង​អំពាវនាវ​ដល់​ឲ្យ​គ្រប់​អង្គភាព ស្ថាប័ន ចូលរួម​ជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម​ក្នុងការ​ជំរុញ​លើកកម្ពស់​ការផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​។ លោក​បាន​បញ្ជាក់ថា ការចូលរួមចំណែក​តា​មរយៈ​ការអំពាវនាវ​និង​សំណូមពរ ពិត​ជាមាន​សារសំខាន់​ណាស់ដែ​លវា​អាចជួយ​បង្កើត​នូវ​វប្បធម៌​ចែករំលែក​មួយ​យ៉ាងពិត​ប្រាកដ ជួយ​ដល់​សង្គម​បាន​ទាំងមូល​ពិសេស​រាជ​ធាំ​នី​ភ្នំពេញ និង​អាច​ធានាបាន​នូវ​ការផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់​ដែលមាន​ប្រភពពី​អំណោយ​ឈាម​ស្ម័គ្រចិត្ត​។ លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា ក្រុមនិស្សិត​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម នា​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ១៤ កុម្ភៈ ២០១៦​នេះ វា​ជា​រឿង​មួយ​ដែល​ល្អ​ដែល​ផ្តល់​ឳ​កាស​ឲ្យ​យុវជន បាន​ចូលរួមចំណែក​ក្នុង​ការងារ​មនុស្ស​បែប​នេះ គឺ​ពិត​ជាមាន​ប្រយោជន៍​ខ្លាំងណាស់ ដល់​ជនរងគ្រោះ​ដែល​កំពុង​ត្រូវការ​ឈាម ដែល​អាច​ឲ្យ​ពួកគេ​ប្រើប្រាស់ ក្នុងការ​សង្គ្រោះ ជីវិត​បាន​ព្រោះ​ឈាម​មួយ​ដំណក់​អាចជួយ​សង្គ្រោះបាន​ជីវិត​ម្នាក់​។ សំខាន់​ជាងនេះទៀត ឈាម​អាចជួយ​បាន​នូវ​ជនរងគ្រោះ ទាំងឡាយណា​ដែល​ខ្វះខាត​និង​គ្មាន​លទ្ធភាព​ដោះស្រាយបាន​ទាន់ពេល ម​ជ្ឈ​ម​ណ្ឌ​ជាតិ​ផ្តល់​ឈាម អាច​បញ្ចេញ​ឈាម​សង្គ្រោះបាន​ទាន់ពេល ដោយ​មិន​ប្រកាន់​ពួជ​សាសន៍​ពណ៌​សម្បុរ​និង​អ្នកមាន​អ្នកក្រ​ឡើយ​។

​យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល​ឈាម បាន​បង្ហាញថា មាន​ឈាម​ប្រមាណ ៥៤,៧៩៣ ប្លោក ដែល​ទទួលបាន​ក្នុង​ឆ្នាំ​២០១៥ គឺមាន​ការកើនឡើង​ច្រើនជាង​ឆ្នាំ​២០១៤ ចំនួន​៥​ភាគរយ ហើយ​ក្នុងចំណោម​អ្នកផ្តល់​ឈាម​ទាំងអស់នោះ​គឺមាន យុវជន​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់​៣០​ឆ្នាំ ប្រមាណ​៦៧​ភាគរយ​។ តាម​ការអះអាង​របស់​អ្នកជំនាញ​មកពី​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ការបរិច្ចាក​ឈាម គ្មាន​ផលប៉ះពាល់​ដល់​សុខភាព​ឡើយ​។ មនុស្សពេញវ័យ​អាច​បរិច្ចាគ​ឈាម​បាន ពី​៣ ទៅ ៤​ដង ក្នុង​១​ឆ្នាំ​។ ឈាម​នេះ​ទៀតសោត គឺ​កកើត​ឡើងវិញ​នៅក្នុង​ខួរឆ្អឹង របស់​មនុស្ស ហើយ​កន្លងមក​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម តែងតែ​អំពាវនាវ​ទៅកាន់​សប្បុរសជន ឲ្យ​ចូលរួម បរិច្ចាគ​ឈាម ឲ្យ​បាន​ច្រើន ខណៈ​ក្នុង​១​ថ្ងៃ​ឈាម​១៥០​ប្លោក ត្រូវ​ប្រើ​ជា​ចាំបាច់​នៅតាម មន្ទីរពេទ្យ​នានា​។
​    ​
​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ទិវា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ គួរ​យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋ មន្ត្រីរាជការ​គ្រប់​ក្រសួង​ស្ថាប័ន នាំគ្នា​ទៅ​បរិច្ចាគ​ឈាម​ដើម្បី​ត្រៀម​ទុក​ជួយសង្គ្រោះ​នៅតាម​មន្ទីរ ពេទ្យ​នានា​ឲ្យ​បាន​គ្រប់គ្រាន់​។ ខណៈដែល​បច្ចុប្បន្ន មាន​អ្នករងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ច្រើនណាស់​។  លោក អភិបាល បានបញ្ជាក់​យ៉ាងច្បាស់ ការបរិច្ចាគ​ឈាម​គឺ​កាយវិកា​មនុស្សធម៌​ដ៏​មានតម្លៃ និង​ជាការ​ផ្តល់​ក្តីសង្ឃឹម​ដល់​ជនរងគ្រោះ​និង​អ្នកជំងឺ​ផងដែរ ដែល​កំពុង​សម្រាក​ព្យាបាល និង​ត្រូវការ​ឈាម​ជា​ចាំបាច់ ក្នុងពេល​ពេល​បន្ទាន់​បំផុត​។ ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប អាច​ចូលរួមចំណែក ក្នុងការ​សង្គ្រោះ​ជីវិត​មនុស្ស តាមរយៈ​តាមរយៈ​ការបណ្តុះ​គំនិត​និង​សាបព្រោះ​វប្បធម៌​នៃ​ការចែករំលែក ធ្វើ​ឲ្យ​ក្លាយទៅជា​ទម្លាប់​ដ៏​ល្អ​ក្នុងសង្គម​កម្ពុជា​យើង ហើយ​ការបរិច្ចាគ​ឈាម គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ ព្រោះ​មុនពេល​ទទួល​ការផ្តល់​ឈាម ក្រុមគ្រូពេទ្យ​ជំនាញ​នឹងធ្វើ​ការពិនិត្យ​សុខា​ភាព​យ៉ាង​ល្អិតល្អន់​ទៅលើ​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ថា​តើ សុខភាព​ល្អ​ប​បរិបូរណ៍​ដែរឬទេ ដូច​សូមកុំ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​នេះ​ឲ្យ​សោះ​។

​សូមបញ្ជាក់ថា  នេះ​ជា​លើក​ទី​៣​ហើយ ដែល​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បើក​យុទ្ធនាការ​បរិច្ចាគ​ឈាម នៅក្នុង​ទិវា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ថ្ងៃ​១៤​កុម្ភៈ​៕

មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម យក​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ប្រែក្លាយជា​យុទ្ធនាការ​បរិច្ចាគ​ឈាម​

មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម យក​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ប្រែក្លាយជា​យុទ្ធនាការ​បរិច្ចាគ​ឈាម​

មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម យក​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ប្រែក្លាយជា​យុទ្ធនាការ​បរិច្ចាគ​ឈាម​
មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម យក​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ប្រែក្លាយជា​យុទ្ធនាការ​បរិច្ចាគ​ឈាម​