ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជន​ម្នាក់​ និង​ភេទ​ទី​៣​ម្នាក់ ​ត្រូវ​បាន​​​សមត្ថកិច្ច​​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​​​​ឃាត់ខ្លួន​ ខ​ណៈពេល​ចែក​ចាយ និង​សេព​​គ្រឿងញៀន ​​កាល​ពី​វេលា​ម៉ោង​១០​យប់​​ថ្ងៃទី​១៣ កុម្ភៈ នៅ​ក្នុង​​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហ​នុ​ ។

​​លោក​វរ​សេនី​យ៏​ត្រី សួ​ស សិលា នាយការិយាល័យ​ប្រឆាំង​បទល្មើស​​ខេត្ត​​ បាន​​​ឱ្យ​​ដឹងថា ​ជនសង្ស័យ​ទាំង​២នាក់​ខាង​លើ​នេះ ​មាន​ ម្នាក់​ ឈ្មោះ ព្រុំ រិ​ទ្ឋ ​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​​ព្រះ​សីហ​នុ​ ដក​ហួត​​​បាន​ថ្នាំ​ញៀនប្រភេទមេ​តាំ​ហ្វេ​តា​មីនICE​៦​​កញ្ចប់​តូច​ ទូរស័ព្ទ​២​​ ​និង​​ម្នាក់​ទៀត​ជា​​បុរស​ភេទ​ទី​៣​​ឈ្មោះ ជា អូន ភេទប្រុស​ ​ដក​ហួត​បាន​​​ថ្នាំ​ញៀនប្រភេទមេ​តាំ​ហ្វេ​តា​មីនICE​ចំនួន​​១​​កញ្ចប់​តូច​ ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​​សាលាតំបូង​ខេត្ត​ ដើម្បី​ចាត់​​ការ​​តាម​នី​តិ​វិធី​​ ​៕