ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សហភាព​សហព័ន្ធ​យុវជន​សង្កាត់​បឹង​ទំពុន កាលពី​រសៀល​ថ្ងៃ​ទី១៣ ​​កុ​ម្ភៈ ​២០១៦ ​បាន​ឧបត្ថម្ភ​ថវិកាដល់​មូលនិធិនៃ​ក្តី​ស្រឡាញ់ ពិធី​នេះ​រៀបចំ​ឡើង​ដោយ​លោកស្រី​ ប្រា​ជ ច័ន្ទ​សុ​ម៉ា​លី អនុប្រធាន​យុវជន​សហព័ន្ធ​សហភាព​សង្កាត់ និង​លោក ​សួ​ស សា​រិ​ន ចៅសង្កាត់​បឹង​ទំពុន ។

សូម​បញ្ជាក់​ថា ការ​ចូលរួម​ឧបត្ថម្ភនៅ​ពេល​នេះ គឺជា​ចំណែក​មួយ​ក្នុង​ការ​យក​ថវិកា​ទៅ​ជួយ​​ទ្រទ្រង់ដល់​កុមារ​គ-ថ្លង់ និង​ពិការ នៅ​តាម​អង្គការ ក៏​ដូច​ជា​តំបន់​ដាច់​ស្រយាល​​ក្នុងស្រុក ។ ហើយ​ថវិការ​ចូលរួម​ឧបត្ថម្ភ​​នា​ពេល​នេះ គឺជា​ការ​ចូលរួម​​ពី​សំណាក់ ប្រធាន​ក្រុម ប្រធាន​ភូមិ ព្រមទាំង​សម្បុរ​សជន​ជា​ច្រើន ដែល​រស់នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ។

ក្នុង​ឱកាស​​នេះ​ដែរ​ លោក ​សួ​ស សា​រិ​ន ចៅសង្កាត់​បឹង​ទំពុន បាន​មាន​ប្រសាសន៍ ផ្តាំផ្ញើដល់​បងប្អូន​ដែល​មាន​លទ្ធភាពក្នុង​ការ​ចូលរួម​ជាមួយ​មូលនិធិ ដើម្បី​ចូលរួម​ចែក​រំលែក​​ការ​លំបាក​របស់​កុមារ ជា​ជន​ពិការ ក៏​ដូច​ជា​គ-​ថ្លង់ ដែល​ពួក​គាត់​មិន​មានការ​សម្បទាដើម្បី​រស់នៅ​ដូច​ពលរដ្ឋ​ធម្មតា ។ ក្នុង​ឱកាស​ដដែល​​នោះ​ លោក​សួ​ស សា​រិ​ន ក៏​បាន​ថ្លែង​អំណរ​អរគុណ​ដល់​សម្បុរ​សជន​ទាំងអស់ ក៏​ដូច​ជា​ក្រុមការងារនៃ​ភូមិ​សង្កាត់ ដែល​បាន​ជួយ​ឧបត្ថម្ភជា​ថវិកាដល់​មូលនិធិនៃ​ក្តី​ស្រឡាញ់ ៕ ​