រដ្ឋ​ប្រមូល​ពន្ធដារ​បាន​ជាង​១០០​លាន​ដុល្លារ ក្នុង​ខែមករា ឆ្នាំ​២០១៦

​នៅក្នុង​ខែ​ដំបូង នៃ​ឆ្នាំ​២០១៦​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធដារ​-​អាករ​គ្រប់​ប្រភេទ បាន​ចំនួន​៤៦៦,២២៤.៤៨​រៀន ស្មើ​ន​នឹង​១១៦,៥៦១​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែមករា ឆ្នាំ​២០១៦ ។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ចំណូល​ពន្ធ​នៅក្នុង​ខែមករា មានការ​កើនឡើង​១០.០៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥ ។ 

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង​បាន​ចំនួន ៥,១៩៦,៧៩៥.៧៦​លាន​រៀន ស្មើនឹង​១,២៩៩.២០ លាន​ដុល្លារ កើនឡើង​ជិត​២១.៧៦​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៤ ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​