នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញសម្ពោធ កាត់ឫសសីម៉ា ព្រះវិហារ វត្តទួលសីមា

ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងបាវិត និងស្រុកចន្ទ្រា បានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធ កាត់ឫសសីមាព្រះវិហារ វត្តទួលសីមា ស្ថិតក្នុងសង្កាត់ច្រកម្ទេសក្រុងបាវិត នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានប្រជាពលរដ្ឋ និងមន្រ្តីរាជការ ចូលរួមប្រមាណ៥០០នាក់។

នាយឧត្តមសេនីយ ម៉ឹង សំផន បានមានប្រសាសន៍ សំណេះសំណាល នៅក្នុងពិធីនេះថា កាលដែលយើងបានមកជួបជុំគ្នា មកធ្វើបុណ្យធ្វើទាន នៅថ្ងៃនេះ គឺដោយ សារប្រទេសយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏តត្រឹមត្រូវ របស់រាជេរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានប្រែក្លាយប្រទេសតាំងពីបាទដៃទទេអោយមានការរីកចំរើន លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រដូចដែលយើងឃើញសមិទ្ធផលស្រាប់នៅថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផង បានមានប្រសាសន៍បន្តទៀតថា មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំគៀរគរ អ្នកវិនិយោគទុន មកបណ្តាក់ទុនរកស៊ី បង្កើតការងារ ដល់ប្រជាពលរដ្ឋ ដូចជាខេត្តស្វាយរៀង នេះមានរោងចក្រ សហគ្រាស ជាច្រើនកន្លែង អាចស្រូយកកម្មករ កម្មការនី ជាច្រើនម៉ឺននាក់ ធ្វើអោយប្រជាពលរដ្ឋ មានការងារធ្វើ នៅក្បែលំនៅដ្ឋាន។

នាយឧត្តមសេនីយ ក៏បាន អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវគោរពច្បាប់ចរាចរណ៍ អោយបានត្រឹមត្រូវ ព្រោះការគ្រោះថ្នាក់ចរាចរណ៍នេះ បានសម្លាប់ មនុស្សរាប់រយនាក់ ក្នុងមួយឆ្នាំៗ ហើយបានបំផ្លាញទ្រព្យសម្បត្តិ អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ ម៉ឹង សំផន ក៏បានប្រគេនបច្ចយ័ ដល់វត្តទួលសីមា ២៥០ម៉ឺនរៀល និងវត្តអម្ពរវន្ធ័ ១លានរៀល អនុគុណក្រុងបាវិត ១លានរៀល ព្រមទាំងជូននូវអំណោយ និងថវិកាមួយចំនួន ដល់យាយជីតាជី ប្រជាពលរដ្ឋចូលរួមផងដែរ៕