តុលាការ​បន្តការ​សួរនាំ ជន​សង្ស័យ​ ២នាក់ ក្នុង​អំពើ​ឃាតកម្ម​ កាត់ក្បាល​នារី​ បុគ្គលិក​ភូមិ​វប្បធម៌ ​

សៀមរាប៖ ក្រោយពីឃុំខ្លួន បណ្តោះអាសន្ន នៅស្នងការខេត្ត នៅទីបញ្ជាការកងរាជ អាវុធហត្ថខេត្ត ឃាតករសម្លាប់នារីបុគ្គលិកភូមិវប្បធម៌ ទាំង២នាក់ត្រូវបាន សមត្ថកិច្ចបញ្ជូន មកសាលាដំបូង ខេត្តសៀមរាបហើយ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភះឆ្នាំ ២០១៦នេះ ដើម្បីសួរនាំអំពីករណី ឃាតកម្មកាលពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០១៦។

ជនសង្ស័យដែល សមត្ថកិច្ចបញ្ជូនមកតុលាការ ទី១/ឈ្មោះ ចាន់ ឆាយយ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជាមគ្គុទេសទេសចរណ៍ភាសាថៃ ជាជនដៃដល់ មានស្រុកកំណើត នៅខេត្តបាត់ដំបង់ ត្រូវបាននគរបាលចាប់ខ្លួនកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិព្រៃចាស់ ឃុំគោកដូង ក្រុងសៀមរាប ។ រីឯបក្ខពួកម្នាក់ទៀតឈ្មោះ ណឹប សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើបររថយន្ត រស់នៅភូមិទ្រុំខាងជើង ឃុំជ្រោនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

គិតត្រឹមម៉ោង១រសៀល ថ្ងៃដដែលនេះ ជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅតុលាការ ។ នៅម៉ោង២រសៀល ទើបបន្តនិតិវិធីសួរដេញដោល ជុំវិញករណីឃាតកម្មកាត់នារីម្នាក់ឈ្មោះ ឡេន សិលា អាយុ២៤ឆ្នាំ ជាបុគ្គលិកភូមិវប្បធម៌ កាលពីម្សិលមិញក្នុងបន្ទប់ ៣០១ លើផ្ទះសំណាក់ប្រាសាទកែវ កណ្តាលក្រុងសៀមរាប។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ការភ្ញាក់ផ្អើលពេញខេត្តសៀមរាប ដោយសារតែប្រទះឃើញ សាកនារីវ័យជាង ២០ឆ្នាំម្នាក់ ដេកស្លាប់ក្នុងបន្ទប់៣០១ នៃផ្ទះសំណាក់ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលសពនារីរងគ្រោះត្រូវបានឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ បន្សល់ទុកតែខ្លួនត្រឹម.ក ចុះក្រោមរួចរុំជាមួយភួយពណ៌ផ្កាឈូក ហើយញាត់សពចូល ក្រោមគ្រែ ដល់ម៉ោង១២បុគ្គលិក ផ្ទះសំណាក់ខាងលើ បានចូលរៀបន្ទប់ក៏ប្រទះឃើញ សពតែម្តង៕