អភិបាលខណ្ឌ ពោធិ៍សែនជ័យ សំណេះសំណាល និង ពិសារបាយសាមគ្គី ជាមួយមន្ត្រីចូលនិវត្តន៍

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាល ខណ្ឌពោធិ៍សែនជ័យ បានរៀបចំសំណេះសំណាល ពិសាបាយសាមគ្គី ព្រមទាំងផ្តល់វត្ថុអនុសាវរីយ៍ និងថវិកា ជូនមន្ត្រី ចូលនិវត្តន៍ ព្រមទាំង លោកយាយ លោកតា កងកម្លាំង ប្រជាការពារ សន្តិសុខខណ្ឌ យុវជន ចំនួន ៦៦៨នាក់ ដើម្បីអបអរសាទរថ្ងៃនៃក្តីស្រលាញ់ ហើយក៍ជាឆ្នាំទី២ ផងដែរនៃការរៀបចំនេះ។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងនោះ លោក ហែម ដារិទ្ធិបានថ្លែងអំណរគុណដល់មន្រ្តីទាំងអស់ដែលបានខិតខំបំពេញការងារ រួមចំណែកជួយ រំដោះប្រទេសជាតិ ពីភពខ្មៅងងឹតប៉ុលពត ស្តារមុខមាត់ ប្រទេសចាប់ពីចំណុចសូន្យ រហូតដល់បច្ចុប្បន្ននិងជួយបង្ហាត់បង្រៀនផ្តល់ បទពិសោធន៌ ដល់យុវជន យើងជំនាន់ក្រោយ។

បន្ទាប់មកនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ អភិបាលខណ្ឌពោធិ៍សែនជ័យរូបនេះ ព្រមទាំងយុវជន បានចុះសំណេះសំណាល សួរសុខទុក្ខព្រមទាំងផ្តល់ថវិកា សម្ភារ: ជូនប្រជាពលរដ្ឋទើបឆ្លងទន្លេ ចំនួន១៨គ្រួសារ នៅវត្តជម្លុងម្លូ សង្កាត់ភ្លើងឆេះរទេះ។  នេះជាការយកចិត្តទុក្ខដាក់ ព្រមទាំងផ្តល់នូវភាពស្និតស្នាល ផ្តល់ការស្រលាញ់ រាប់អានជួយរំលែក ការលំបាកដល់បងប្អូន ៕

អភិបាលខណ្ឌ ពោធិ៍សែនជ័យ សំណេះសំណាល និង ពិសារបាយសាមគ្គី ជាមួយមន្ត្រីចូលនិវត្តន៍

អភិបាលខណ្ឌ ពោធិ៍សែនជ័យ សំណេះសំណាល និង ពិសារបាយសាមគ្គី ជាមួយមន្ត្រីចូលនិវត្តន៍