ក្រុមកីឡាករ ដើមអម្ពិល ប្រកួតមិត្តភាពជាមួយ ក្រុម Experimet FC លើកកម្ពស់វិស័យកីឡា ម្សិលមិញ

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានធ្វើការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុម Experimet FC កាលពីល្ងាច ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦  ក្នុងលក្ខណៈមិត្តភាព ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅកម្ពុជា នៅ តារាងបាល់ទាត់ស្មៅ សប្បនិម្មិត 3G មុខរដ្ឋសភា ។

លោក សយ វិចិត្រ នាយកប្រតិបត្តិ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានមានប្រសាសន៍ថា «នេះគឺជាលើកទី១ហើយ ក្នុងឆ្នាំ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌មានយើង បានប្រកួតជាមួយនឹងក្រុមផ្សេង ជាពិសេសក្រុម Experimet FC តែម្តង ដើម្បីលើកកម្ពស់វិស័យ កីឡាបាល់ទាត់នៅកម្ពុជា »។

នាយកប្រតិបត្តិខាងលើ បានបន្តថា «ដូចដែលយើងបានដឹងស្រាប់ហើយ ថា កីឡានាំមកនូវសុខភាព ចំណងមិត្តភាពល្អ រវាងគ្នានិងគ្នា ហើយកីឡាក៏អាចធ្វើឲ្យមនុស្សស្គាល់គ្នា យ៉ាងជិតស្និទ្ធផងដែរ» ។

សម្រាប់ការប្រកួត លក្ខណៈមិត្តភាព រវាងក្រុមទាំងពីរ មិនមានក្រុមណា គាបសង្កត់ក្រុមណាឡើយ ដោយក្រុមទាំងពីរ អាចបំប៉ោងសំណាញ់ គ្នាទៅវិញទៅមក ក្នុងរយៈពេល ២ម៉ោង ដែលប្រកបដោយភាពរីករាយ ជាទីបំផុត ។

ក្រុម Experimet FC បានប្រាប់ដល់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា «ក្រុមខ្ញុំពិតជាមានភាពសប្បាយរីករាយណាស់ ដែលខាងមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ផ្តល់ពេលវេលាដ៏មានតម្លៃ សម្រាប់ការប្រកួត លក្ខណៈមិត្តភាពនេះ ហើយខ្ញុំសង្ឈឹមយ៉ាងមុតមាំថា យើងនឹងជួបគ្នាម្តងទៀត ដើម្បីប្រកួតលក្ខណៈមិត្តភាព ដើម្បីសុខភាពល្អ ក៏ដូចជាចូលរួមលើក កម្ពស់វិស័យកីឡានៅកម្ពុជា» ៕