ចំនួនអ្នកស្លាប់ ដោយគ្រោះរញ្ជួយដី នៅកោះតៃវ៉ាន់ កើនដល់ ១១៦ នាក់

តៃប៉ិ៖ នៅម៉ោងប្រមាណ ៣ និង ៥៧ នាទី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ តួលេខនៃអ្នកស្លាប់ ដោយគ្រោះរញ្ជួយដី បានកើនឡើងដល់ ១១៦ នាក់ ខណៈអ្នកសង្គ្រោះ បញ្ចប់ការរុករក ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា យោងតាមសេចក្តីរាយការណ៍ គិតមកដល់ត្រឹម ថ្ងៃអាទិត្យនេះ អ្នកស្លាប់បានកើនឡើង ដល់ ១១៦ នាក់ ។ អ្នកស្លាប់បន្តបន្ទាប់នេះ ក្រោយពីក្រុមជួយសង្គ្រោះ បានជួយពួកគេដែលមាន បុរសវ័យចំណាស់ម្នាក់ ក្មេងស្រីអាយុ៨ឆ្នាំ និងម្តាយមីងរបស់នាង កាលពីថ្ងៃចន្ទនោះ បានស្លាប់បាត់បង់ជីវិត ហើយនៅថ្ងៃសៅរ៍ម្សិលមិញនេះ ។

គួរបញ្ជាក់ថា ករណីរញ្ជួយដី បានកើតឡើងកាលពី ថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងកម្រិតរញ្ជួយ៦,៧រិចទ័រ បណ្តាលឲ្យអគារ ១៧ជាន់ ដួលរលំ ហើយបានសង្កត់លើ ពលរដ្ឋរស់នៅតំបន់ Weiguan Jinlong បណ្តាលឲ្យស្លាប់ ជាបន្តបន្ទាប់រហូតមក ដល់ពេលនេះ ។ តែក្រុមអ្នករុករក បានបញ្ចប់ការរុករក សាកសពអ្នកដែល បាត់ខ្លួនហើយ អ្នកដែលបានស្លាប់ទាំងនេះ ជាជនរងគ្រោះដែល បានកកាយចេញពី គំនរអគារបាក់បែក កាលពីដើម សប្តាហ៍នេះ ។

គេបានដឹងថា កោះតៃវ៉ាន់ ធ្លាប់បានរងគ្រោះ ដោយសារគ្រោះរញ្ជួយដី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៩ ដែលបណ្តាលឲ្យពលរដ្ឋ ស្លាប់អស់ជាង ២,០០០ នាក់ ហើយតៃវ៉ាន់ ធ្លាប់ជួបគ្រោះរញ្ជួយដី កម្រិតធ្ងន់៧,៣រិចទ័រ នៅក្នុងអំឡុងពេលប្រមាណ១០០ឆ្នាំមុន ៕

ចំនួនអ្នកស្លាប់ ដោយគ្រោះរញ្ជួយដី នៅកោះតៃវ៉ាន់ កើនដល់ ១១៦ នាក់