Leicester City ​សងសឹក Arsenal ​បាន​អត់​ល្ងាច​នេះ?

Leicester City ​សងសឹក Arsenal ​បាន​អត់​ល្ងាច​នេះ?

ជួប​គ្នា​កាល​ពី​ជើង​ទី​មួយ Leicester City ​ក្នុង​ដី​ខ្លួន​ឯង ​ចាញ់​ក្រុម Arsenal ​ដល់​ទៅ​៥-២ ​ដែល​ជា​បរាជ័យ​ធំ​បំផុត​សម្រាប់​ក្រុម​កំពូល​តារាង​មួយ​នេះ​ក្នុង​រដូវ​កាល​២០១៥-២០១៦​នេះ។ ចុះ​នៅ​ល្ងាច​ម៉ោង​៧​​នេះ​វិញ ​ក្រុម​ទាំង​ពីរ​ត្រូវ​ជួប​គ្នា​ក្នុង​ជើង​ទី​ពីរ​ហើយ ​តើ​ក្រុម​កញ្ជ្រោង​ខៀវ ​អាច​សងសឹក​កាំភ្លើង​ធំ Arsenal ​បាន​ដែរ​ឬ​អត់?

 

Leicester City ​សងសឹក Arsenal ​បាន​អត់​ល្ងាច​នេះ?Leicester City ​សងសឹក Arsenal ​បាន​អត់​ល្ងាច​នេះ?

 

 

ប្រវត្តិ​ជួប​គ្នា​និង​រឿង​ដែល​ត្រូវ​ដឹង៖

 

Leicester City ​ក្នុង​រដូវ​កាល​នេះ​ចាញ់​តែ​២​ប្រកួត​ប៉ុណ្ណោះ ​ដែល​២​ប្រកួត​នោះ​គឺ​ចាញ់​ក្រុម Arsenal ​មួយ​ប្រកួត ៥-២ ​និង​ចាញ់​ក្រុម Liverpool ​១-០ ។ ​តែ​បើ​និយាយ​ពី​ប្រវត្តិ​ប៉ះ Arsenal ​វិញ ​ក្រុម​របស់​លោក Claudio Ranieri ​ជូរ​ចត់​ខ្លាំង​ណាស់ ដោយ​១៨​ប្រកួត​ចុង​ក្រោយ​មិន​ដែល​ឈ្នះ​នោះ​ទេ បាន​ត្រឹម​តែ​ស្មើ​៦​ដង ចាញ់​១២​ដង។ ការ​ប្រកួត​ដែល Leicester City ​ឈ្នះ​ Arsenal ​ចុង​ក្រោយ​គេ​គឺ​នៅ​ឆ្នាំ​១៩៩៤ ​ដោយ​កាល​នោះ​ឈ្នះ ២-១ ។

 

តែ​សម្រាប់​ដើម​ឆ្នាំ​២០១៦​នេះ​វិញ កាំភ្លើង​ធំ​ដូច​ជា​ពិបាក​បន្តិច ដោយ​៤​ប្រកួត​កន្លង​មកអត់​ទាន់​ឈ្នះ​នោះ​ទេ ដោយ​បាន​ត្រឹម​ស្មើ​៣​ដង​និង​ចាញ់​១​ដង។

 

សម្ដី​គ្រូ​បង្វឹក

 

Leicester City ​សងសឹក Arsenal ​បាន​អត់​ល្ងាច​នេះ?Leicester City ​សងសឹក Arsenal ​បាន​អត់​ល្ងាច​នេះ?

 

លោក Arsene Wenger ​បាន​និយាយ​ថា​៖“ពួកគេ​កំពុង​តែ​នៅ​ចំណុច​មួយ​ដែល​ពួកគេ​គិត​ថា​គ្មាន​អ្វី​ត្រូវ​ចាញ់​នោះ​ទេ។ ប៉ុន្តែ​ត្រូវ​ដឹង​ថា​អ្នក​នៅ​កំពូល​តារាង អ្នក​ត្រូវ​គិត​ថា​អ្នក​អាច​នឹង​បាត់បង់​អ្វី​ដែល​អ្នក​ចង់​បាន​គ្រប់​ពេល។ ខ្ញុំ​ជឿជាក់​ថា នៅ​ពេល​យូរ​ទៀត​ណាស់​ដើម្បី​ប្រជែង​ពាន​រង្វាន់”។

 

Leicester City ​សងសឹក Arsenal ​បាន​អត់​ល្ងាច​នេះ?Leicester City ​សងសឹក Arsenal ​បាន​អត់​ល្ងាច​នេះ?

 

ងាក​ទៅ​ខាង​លោក Claudio Ranieri ​វិញ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា៖ “សម្ពាធ​មាន​ទៅ​លើក្រុម​​ម្ខាង​ទៀត។ ប្រាប់​ខ្ញុំ​មើល​ថា​ហេតុអ្វី យើង​ត្រូវ​មាន​សម្ពាធ? ហេតុ​អ្វី​យើង​ត្រូវ​បារម្ភ? យើង​ត្រូវ​តែ​បន្ដ​ក្ដី​ស្រមៃ​របស់​យើង ជាមួយ​អ្នក​គាំទ្រ​របស់​យើង”។

 

ជើង​កីឡាករ​

 

កាំភ្លើង​ធំ​នឹង​អវត្តមាន​កីឡាករ​៣​នាក់​គឺ Jack Wilshere , Santi Cazorla ​និង Rosicky ​។ ដូច្នេះ​ជម្រើស​១១​នាក់​នៅ​ល្ងាច​នេះ​អាច​ជា Cech; Bellerin, Gabriel, Koscielny, Monreal; Ramsey, Coquelin; Walcott, Ozil, Sanchez ​និង​ Giroud។

 

ចំណែក​ឯ​ក្រុម Leicester City ​វិញ ​អវត្តមាន​កីឡាករ​២​នាក​គឺ Matty James ​និង Jeffrey Schlupp ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​សម្រាប់​ក្រុម​នេះ​អាចជា Schmeichel ; Simpson, Morgan, Huth, Fuchs; Mahrez, Drinkwater, Kante, Albrighton; Okazaki ​និង​ Vardy ។

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ BBC