ឥណ្ឌា​ជា​ប្រទេស​មានកំណើនសេដ្ឋកិច្ច​លឿន​ជាងគេ​បំផុត​លើ​លោក​

Doliprane TVC

​ប្រទេស​ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​លោក គឺ​កំណើន​ខ្ពស់ជាង ប្រទេស ចិន​ទៅទៀត នេះ​បើ​យោងតាម​តួរ​លេខ​ពី World Economic Outlook ចេញផ្សាយ​កាលពី​ខែ មករា ២០១៦​។ ​តាម​តួលេខ​នេះ​គេ​សង្កេតឃើញថា សេដ្ឋកិច្ច​ឥណ្ឌា​កើន​បាន ៧,៣% ក្នុង​រយៈពេល ៣​ខែ​ចុងក្រោយ​ក្នុង ឆ្នាំ ២០១៥ ខណៈដែល​ចិន​កើន តែ ៦,៨%​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ដូចគ្នា​។

​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​នាយករដ្ឋមន្ត្រី Narendra Modi ចាប់តាំងពី​លោក​បាន​ចូលកាន់​តំណែង កាលពី​ឆ្នាំ​២០១៤​ មក​។ ទោះជា​យ៉ាងនេះ​ក្តី ប្រទេសមួយ​នេះ​ចាំបាច់​ត្រូវ​ធ្វើការ​កំណែ​ទំរង់​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា ផ្លូវថ្នល់ ផ្លូវដែក ឧស្សាហកម្ម​ធ្យូងថ្ម និង ធ្វើ​កំណែ​ទំ​ង្រ​ង់​ប្រព័ន្ធ​ពន្ធដារ ដីធ្លី​និង​កម្លាំង​ពលកម្ម​។

ភាពបរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​ពន្ធដារ កន្លងមក កាលពី​ស្ថិតក្នុង​រដ្ឋាភិបាល​ជំនាន់​មុន បានធ្វើអោយ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​បាត់បង់​ទំនុកចិត្ត​ដូចជា ក្រុមហ៊ុន Vodafone, Cairn Energy, Microsoft និង Shell ជាដើម​។

​ទោះ​ជាមាន​កំណើន​ដូច្នេះ​ក្តី គេ​ឃើញថា​តម្លៃ​ទំនិញប្រើប្រាស់​មានការ​កើនឡើង ។ នេះ​ក៏ដោយ​សារ​បញ្ហា​រាំងស្ងួត​នៅក្នុង​ប្រទេស​។ ហើយ​ក្រុមហ៊ុន​មួយចំនួន មានការ​នាំចេញ​ធ្លាក់ចុះ​បន្តិច ។ សារ​ជីវ​កម្ម​ខ្លះ​កំពុង​ជាប់បំណុល រឺ​ឯ​ធនាគារ​វិញ ក៏​មានការ​អល់អែក​ក្នុងការ​អោយប្រាក់​កម្ចី ព្រោះ​វា​មានការ​លំបាក​ក្នុងការ​ប្រមូលប្រាក់​មក​វិញ។

តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ​នៅលើ​ពិភពលោក ក៏​ជា​កត្តា​ជម្រុញ​កំណើនសេដ្ឋកិច្ច​មួយផ្នែក​ដែរ ។ ៧០% នៃ​ប្រេង​គឺ​ត្រូវបាន​នាំចូល​ពី​ក្រៅប្រទេស គឺ​ច្រើន​បំផុត​បន្ទាប់ពី អា​មេ​រិច និង ចិន​។ នៅ​ដើមឆ្នាំ ២០១៦ បើ​យោងតាម​របាយការណ៍​ពី​ធនាគារពិភពលោក​បាន​បង្ហាញថា ប្រទេស​ឥណ្ឌា ជាប់​ចំណាត់ថ្នាក់ ទី ១៣០ ក្នុងចំណោម ១៨៩ ជា​ប្រទេស​ដែលមាន​វិនិយោគិន​មក​ធ្វើ​ជំនួញ​ច្រើនជាងគេ​។ ប៉ុន្តែ​ទិញ​ដៅ​របស់​នាយករដ្ឋមន្ត្រី​គឺត្រូវធ្វើ​យ៉ាងណា​អោយទទួល​បាន​ក្នុង​ចំណាត់ថ្នាក់ ទី ៥០​ដែរ ក្នុង​រយៈពេល ៣​ឆ្នាំ​ខាងមុខ​។

បើ​ដូច្នេះ​មែន ប្រទេស​ច​ឥណ្ឌា​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​លើ​គ្រប់​វិស័យ​បន្ថែមទៀត ប្រសិនបើ​ចង់​សម្រេចបាន​នូវ​គោលដៅ​បែបនេះ​។​ សុផល