វិធី​​លេង​ Facebook កុំ​ឲ្យ​ស៊ី​ថ្ម​ទូរសព្ទ​ខ្លាំង

វិធី​​លេង​ Facebook កុំ​ឲ្យ​ស៊ី​ថ្ម​ទូរសព្ទ​ខ្លាំង

Facebook ជា​កម្មវិធី​មួយ​ដែល​ស៊ី​ថ្ម​ទូរសព្ទ​ខ្លាំង មិន​ថា​លើ​ទូរសព្ទ Android ឬ iPhone នោះ​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី Android Central ​បាន​បញ្ជាក់​ថា គ្រាន់​តែ​លុប​​កម្មវិធី Facebook ចេញ គឺ​អាច​ជួយ​ថ្ម​ទូរសព្ទ​បាន​២០ភាគរយ។ ចំណែក​ឯ​ iPhone វិញ អាច​ជួយ​បាន​១៥ភាគរយ បើ​យោង​តាម The Guardian។

 

វិធី​​លេង​ Facebook កុំ​ឲ្យ​ស៊ី​ថ្ម​ទូរសព្ទ​ខ្លាំង

 

ពេល​លុប​ចេញ​ មិន​មែនមាន​ន័យ​ថា​អ្នក​មិន​អាច​លេង​ Facebook លើ​ទូរសព្ទ​បាន​នោះ​ទេ គឺ​អ្នក​នៅ​តែ​អាច​ចូល​លេង​បាន តាម​រយៈ browser ផ្សេងៗ​ដូច​ជា Chrome ឬ Safari ជា​ដើម។ យ៉ាង​ណា​ក្ដី មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​លុប​ Facebook App រួច​ងាក​ទៅ​លេង​តាម browser នោះ ដោយ​សារ​តែ​គិត​ថា​វា​មិន​មាន​ភាព​ងាយស្រួល។

 

Huff Post បាន​ប្រាប់​វិធី​មួយ​ចំនួន​ដើម្បី​ឲ្យ​ការ​ប្រើ​ Facebook តាម​ browser មាន​ភាព​ងាយស្រួល​ ពោល​គឺ​លោត Notification មក​លើ​អេក្រង់​ទូរសព្ទ​របស់​អ្នក​ ដូច Facebook app ដែរ៖

 

១. ចូល​ទៅ​កាន់ Browser លើ​ទូរសព្ទ​របស់​អ្នក (អាច​ជា Chrome, Safari ជាដើម)

 

វិធី​​លេង​ Facebook កុំ​ឲ្យ​ស៊ី​ថ្ម​ទូរសព្ទ​ខ្លាំង

 

២. ចូល Facebook.com រួច log in និង​ចូល​ទៅកាន់ Menu នៅ​​ផ្នែក​ខាង​ស្ដាំ

វិធី​​លេង​ Facebook កុំ​ឲ្យ​ស៊ី​ថ្ម​ទូរសព្ទ​ខ្លាំង

 

៣. ចុចលើ Account Settings

វិធី​​លេង​ Facebook កុំ​ឲ្យ​ស៊ី​ថ្ម​ទូរសព្ទ​ខ្លាំង

 

៤. ចុច​លើ Notifications

វិធី​​លេង​ Facebook កុំ​ឲ្យ​ស៊ី​ថ្ម​ទូរសព្ទ​ខ្លាំង

 

៥. បន្ទាប់​មក ចុច​លើ Mobile

វិធី​​លេង​ Facebook កុំ​ឲ្យ​ស៊ី​ថ្ម​ទូរសព្ទ​ខ្លាំង

 

៦. ចុច Turn On (អាច​ចុច​ Turn on តែ​លើ​អ្វី​ដែល​អ្នក​ចង់​ទទួល​ក៏​បាន ដូច​មាន​បង្ហាញ​ខាង​ក្រោម)

វិធី​​លេង​ Facebook កុំ​ឲ្យ​ស៊ី​ថ្ម​ទូរសព្ទ​ខ្លាំង

 

ប្រភព៖ HuffPost Tech