សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ប្រមូល​”​មូលនិធិ​ក្តី​ស្រឡាញ់​”​ជួយ​ដល់​កុមារកំព្រា ចាស់ជរា និង​មន្ទីរពេទ្យ

ភ្នំពេញ: ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​មូលនិធិ​ក្តី​ស្រឡាញ់ ជួយ​ដល់​កុមារកំព្រា អង្គការ​កុមារ​ពិការ​គ​ថ្លង់ និង​មន្ទីរពេទ្យ គន្ធបុប្ផា ថវិកា​ដែល​ប្រមូលបាន​ពី​ការបរិច្ចាក​ពី​សប្បុរសជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​យក​ថវិកា​ទាំងនោះ​ទៅ​ជួយឧបត្ថម្ភ​ដល់ មជ្ឈមណ្ឌល​ចំនួន​១០​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​14 ខែកុម្ភៈ នេះ​
​។​
​លោក​ងួន សុភៈ មន្ត្រី​តំណាង​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា ដោយ មើលឃើញ​ពី​ទុក្ខលំបាក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បង្កើត​នូវ​"​មូលនិធិ​ក្តី​ស្រឡាញ់​"​មាន​រយៈពេល​៣​ឆ្នាំ​បន្តបន្ទាប់​គ្នា​មកហើយ​ដើម្បី​រួមគ្នា​ផ្តល់​ក្តីសង្ឃឹម​ដល់​កុមារ​ដែល​ជួបប្រទះ​នូវ​ការលំបាក​និង​បង្ហាញ​ពី ក្តី​ស្រឡាញ់​ចំពោះ​ពួកគេ ហើយ​ពន្យល់ថា​ក្តី​ស្រឡាញ់​ត្រូវតែមាន​ក្តីមេត្តា​ករុណា មិនមែន​ជាការ​លះ​​បង់​នូវ​អ្វីៗ​ដែល​ប្រាសចាក​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ​ឡើយ​។​
​លោក​ងួន សុភៈ បាន​បន្តទៀតថា​​ថវិកា​ដែល​នៅសល់​ពី​ការជួយឧបត្ថម្ភ​ដល់​កុមារកំព្រា​នៅតាម​មណ្ឌល​និង​អង្គការ​នានា​ក្នុង​រាជធានី ភ្នំពេញ​និង​យកទៅជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​​ផងដែរ​៕​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ប្រមូល​"​មូលនិធិ​ក្តី​ស្រឡាញ់​"​ជួយ​ដល់​កុមារកំព្រា ចាស់ជរា និង​មន្ទីរពេទ្យ