ស្ត្រី​អ្នក​លក់​នំប៉័ង​ម្នាក់​ក្លាយ​ជា​តារា​ម៉ូដែល​ទាំង​នឹក​ស្មាន​មិន​ដល់​

អាច​ថា​ជា​ភ័ព្វ​សំណាង​ក៏​ថា​បាន ដោយ​សារ​ស្ត្រី​ជា​ម្ដាយ​កូន​ពីរ​ម្នាក់​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​នាង​ដោយ​សារ​តែ​រូបថត​មួយ​សន្លឹក​ ពេល​នាង​ដើរ​លក់​នំប៉័ង​នៅ​តាម​ផ្លូវ​​​។

ស្ត្រី​អ្នក​លក់​នំប៉័ង​ម្នាក់​ក្លាយ​ជា​តារា​ម៉ូដែល​ទាំង​នឹក​ស្មាន​មិន​ដល់​

ស្ត្រី​ជនជាតិ​នីហ្សេរីយ៉ា​ខាង​លើ​ត្រូវ​បាន​គេ​ឃើញ​ក្នុង​រូបថត​មួយ​សន្លឹក​របស់​តន្ត្រីករ​ និង​ជា​អ្នក​ថត​រូប​អាមេរិក​ Tinie Tempah ដែល​កំពុង​ថត​​​ជាមួយ​តារា​ចម្រៀង​ម្នាក់​ទៀត​ Ty Bello នៅ​ប្រទេស​នីហ្សេរីយ៉ា​ រួច​ក៏​ជាប់​រូប​នាង​កំពុង​ទូល​នំប៉័ង​លក់​ដោយ​ចៃដន្យ​។ វា​មិន​មែន​ជា​ការ​រំខាន​ដល់​ការងារ​ថត​របស់​តារា​ទាំង​ពីរ​នាក់​ឡើយ តែ​រូប​ថត​មួយ​សន្លឹក​នោះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​ ដោយ​អ្នក​ខ្លះ​គិត​ថា​នាង​ជា​តារា​ម៉ូដែល​។

ស្ត្រី​អ្នក​លក់​នំប៉័ង​ម្នាក់​ក្លាយ​ជា​តារា​ម៉ូដែល​ទាំង​នឹក​ស្មាន​មិន​ដល់​

ក្រោយ​មក​ Bello ក៏​ប្រឹង​ស៊ើប​ដំណឹង​តាម​រក​នារី​លក់​នំប៉័ង​នោះ​ ហើយ​ក៏​រក​ដំណឹង​នាង​ឃើញ​នៅ​ដើម​ខែ​កុម្ភៈ​នេះ​។ ជាមួយ​នឹង​ការ​ជ្រោមជ្រែង​របស់​ Bello អ្នក​ម្ដាយ​កូន​ពីរ​ដែល​មាន​វ័យ​២៧​ឆ្នាំ​រូប​នេះ​ក៏​បាន​ជាប់​កុងត្រា​ជា​តារា​ម៉ូដែល​ ដោយ​បង្ហាញ​មុខ​លើ​ក្រប​ទស្សនាវដ្ដី​ This Day Style៕

ស្ត្រី​អ្នក​លក់​នំប៉័ង​ម្នាក់​ក្លាយ​ជា​តារា​ម៉ូដែល​ទាំង​នឹក​ស្មាន​មិន​ដល់​

ស្ត្រី​អ្នក​លក់​នំប៉័ង​ម្នាក់​ក្លាយ​ជា​តារា​ម៉ូដែល​ទាំង​នឹក​ស្មាន​មិន​ដល់​

ស្ត្រី​អ្នក​លក់​នំប៉័ង​ម្នាក់​ក្លាយ​ជា​តារា​ម៉ូដែល​ទាំង​នឹក​ស្មាន​មិន​ដល់​

ស្ត្រី​អ្នក​លក់​នំប៉័ង​ម្នាក់​ក្លាយ​ជា​តារា​ម៉ូដែល​ទាំង​នឹក​ស្មាន​មិន​ដល់​

ស្ត្រី​អ្នក​លក់​នំប៉័ង​ម្នាក់​ក្លាយ​ជា​តារា​ម៉ូដែល​ទាំង​នឹក​ស្មាន​មិន​ដល់​

ស្ត្រី​អ្នក​លក់​នំប៉័ង​ម្នាក់​ក្លាយ​ជា​តារា​ម៉ូដែល​ទាំង​នឹក​ស្មាន​មិន​ដល់​

ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព​៖ Huffington Post