បះសក់ អាហារ​ក្នុង​ភោជនីយដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ដល់​ម្លឹ​ង​!​

Doliprane TVC

​ប្រសិនបើ​អ្នក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​នានា អ្នក​តែង​ចង់​សាកល្បង​អាហារ​ពិ​សេសៗ ​និង ​ប្លែក​ជាក់ ជាពុំខាន​។ តែបើ​អ្នក​បាន​ទៅ​ជប៉ុន អ្នក​គួរ​សាកល្បង​អាហារ​ដែលមាន​រូបភាព​ដូចខាងក្រោម​នេះ​។​ ​ភោជនីយដ្ឋាន​មួយ​ឈ្មោះថា Chinju-ja នៅក្នុង​សង្កាត់ Noge ក្នុង​ទីក្រុង Yokohama មាន​អាហារ ពិសេសៗ​ជាច្រើន​ដែល​មិន​ធ្វើអោយ​អ្នកសន្លប់​នោះទេ​។ ​អាហារ​ក្នុង​ភោជនីយដ្ឋាន​នេះ មានដូចជា ជើង​ក្រពើ ត្រី​ពី​រ៉ា​ន់​ហា​ចៀន (​ត្រី​ស៊ីសាច់មនុស្ស​) ត្រកួត​សាឡា​ម៉ាន់​ដា​ចៀន​ទាំងមូល និង​ជើង​កង្កែប​មាន​រាង​ដូច​ជើង​កូនក្មេង ជាដើម​។​

បះសក់ អាហារ​ក្នុង​ភោជនីយដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ដល់​ម្លឹ​ង​!​

​ចំពោះ​បង្អែម​វិញ អ្នក​នឹងមិន​នឹកស្មាន​ដល់​នោះទេ​។ រាល់​បង្អែម​ត្រូវបាន​គេ​ធ្វើឡើង អោយមាន​រូបរាង យ៉ាងណា​ដូច​ទៅនឹង​របស់​សំណល់​និង មើលទៅ​មិនគួរ​អោយ​ចង់​ពិសា​។

​ចំពោះ​ភេ​ស​ជ្ជះ​វិញ ត្រូវបាន​គេ​ចាក់​លាយ​ជាមួយនឹង​សត្វ​ពស់ និង​មាន​លាយ​ពិសពស់​ក្នុង​ស្រា​ទាំងនោះ ទៀតផង ដែល​នេះ​ជា​ស្រា​ពេញនិយម​ក្នុង​ជប៉ុន​។

ភោជនីយដ្ឋាន​នេះ​ល្បី​នូវ​ភាព​ប្លែក​របស់ខ្លួន និង​មានតម្លៃ​ថ្លៃ​បន្តិច​។ ជាក់ស្តែង​អាហារ​កង្កែប​ចៀន មួយ​ចាន មានតម្លៃ ៩០​ដុល្លា​អា​មេ​រិច និង សត្វ​ត្រកួត​សាឡា​ម៉ាន់​ដា មួយ​ចាន​មានតម្លៃ ១៩០​ដុល្លា​។ សុផល

បះសក់ អាហារ​ក្នុង​ភោជនីយដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ដល់​ម្លឹ​ង​!​

បះសក់ អាហារ​ក្នុង​ភោជនីយដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ដល់​ម្លឹ​ង​!​

បះសក់ អាហារ​ក្នុង​ភោជនីយដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ដល់​ម្លឹ​ង​!​